Jose Mourinho កំពុងពិចារណាដាក់ឲ្យ Lukaku លេងជាដៃគូជាមួយ Rashford

          គ្រូបង្វឹកក្រុមបិសាចក្រហម Man Utd លោក​ Jose Mourinho បានបង្ហាញ ពីផែនការ​បង្កើត​ទម្រង់​ប្រយុទ្ធ​ថ្មីមួយ​នៅ​​​ Man Utd ដោយដាក់ឲ្យខ្សែប្រយុទ្ធ​ចំណូលថ្មី​ Romelu Lukaku លេងជាដៃគូ​ជាមួយ​ Marcus Rashford នៅតំបន់​ប្រយុទ្ធ។

          គ្រូបង្វឹក​រូបនេះបានតាមមើលការបង្ហាញសមត្ថភាពរបស់ Lukaku អំឡុង​ការ​ប្រកួត​មិត្តភាពកម្តៅសាច់ដុំ​លើក​ដំបូង​របស់ក្រុម​ Man Utd ដោយ​យក​ឈ្នះ​ក្រុម LA Galaxy ៥-២ ។ កីឡាករដែលពាក់អាវលេខ​៩​ រូបនេះប្តូរចូល​លេងនៅ​តង់ទី​២​ ។​ Lukaku ដូចជាសប្បាយចិត្តមែនទែន​ជាមួយនឹងការបង្ហាញមុខលើក​ដំបូង​ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀង​៧៥លានផោន។

          លោក Mourinho បាននិយាយថា “​Lukaku មិនទាន់រកបានគ្រាប់បាល់ទេ ប៉ុន្តែគាត់លេង​ល្អជាងអ្នក​ដែល​រកបានគ្រាប់បាល់ទៅទៀត។ គាត់គ្រប់​គ្រង​បាល់​បានល្អ  ផ្លាស់ទីបានល្អ មិនអាត្មានិយម​ លេងជាក្រុម​ មិនងាយ​របូត​បាល់​ទេនិង​វាយបកលឿនៗ។

          ស្របពេលដែលគ្រូបង្វឹកពេលចិត្តចំពោះ Lukaku ប៉ុន្តែ Rashford ក៏ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពីអ្នកគាំទ្រ។ កីឡាករ​អង់គ្លេស​រូបនេះ​រកបាន២គ្រាប់​ម្នាក់ឯងហើយ​លោក Mourinho បានត្រៀម​ដាក់ឲ្យ​ Lukaku និង Rashford លេង ជាដែគូរនឹងគ្នានៅតំបន់ប្រយុទុ្ធ៕

adverise with khmeread