Alexis Sanchez: អនាគតរបស់ខ្ញុំនៅ Arsenal អាចនឹងត្រូវបញ្ចប់

          ក្រុម Arsenal ​របស់​លោក Arsene Wenger ត្រូវអវត្តមាន​ពីក្រប​ខណ្ឌ CL​បន្ទាប់ពី​បញ្ចប់​ត្រឹមលេខរៀងទី​៥​​នៅក្របខណ្ឌ EPL។​ ការ​បាត់មុខពីក្របខណ្ឌ កំពូល​នេះ​អាចធ្វើឲ្យ Arsenal បាត់បង់កីឡាករ​ឆ្នើមៗ។  

          ខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez បានព្រលយ​ពាក្យ​ថា ខ្លួន​ចង់​ចាកចេញពី​ក្លឹប​​ Arsenal នៅ​រដូវក្តៅនេះ។ ខ្សែប្រយុទ្ធរូប​នេះ​អះអាងថា ខ្លួន​ចង់​លេង​នៅ​ក្រប​ខណ្ឌ CL នៅ​រដូវកាល​ក្រោយ ហើយ​រង់ចាំ​ព័ត៌មាន​ពី​ក្លឹប​កាំភ្លើងធំ​Arsenal ជុំវិញ​អនាគត​របស់ខ្លួន។

          Sanchez នៅសល់កិច្ចសន្យាមួយឆ្នាំ​ទៀត ហើយមិនទាន់មាន​ការ​ចរចា​ជុំវិញកិច្ចសន្យាថ្មីបន្តនៅឡើយទេ។

          Sanchez បាននិយាយថា “ខ្ញុំចង់លេងនៅក្របខណ្ឌ CL។ ការ​សម្រេចចិត្ត មិនមែនអាស្រ័យលើខ្ញុំទេ ហើយខ្ញុំត្រូវរង់ចាំចម្លើយ​ពី Arsenal”។ Sanchez បន្តថា “ខ្ញុំរង់ចាំការឆ្លើយ​តប​ពី Arsenal។ គោលបំណងសំខាន់គឺលេងនិង ឈ្នះក្រប ខណ្ឌ CL”។

          Man City និង Bayern Munich គឺជាក្លឹបធំពីរដែលកំពុងចាប់អារម្ម​ណ៍ ប្រសិនបើ​ Sanchez ចាកចេញពី​ Arsenal៕

adverise with khmeread