នាយក​ប្រតិបត្តិនៃផលិតកម្មចម្រៀងកូរ៉េខាងត្បូងម្នាក់ត្រូវបានចាប់ខ្លួនពីបទបៀតបៀនផ្លូវភេទ តារាចម្រៀងស្រីថ្មីថ្មោង

នាយក​ប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្ត ម្នាក់ត្រូវបានចាប់ខ្លួន ពីបទបៀតបៀនផ្លូវភេទរបស់សិក្ខាកាមស្រីវ័យជំទង់ម្នាក់។

លោក Kim វ័យ ៣២ឆ្នាំ ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនកម្សាន្តមួយដែលគេបញ្ចេញត្រឹមឈ្មោះ "P" ត្រូវបានចាប់ខ្លួននៅក្នុងខែមិថុនា ក្រោមការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទលើសិក្ខាកាមស្រីវ័យ ១៧ឆ្នាំម្នាក់។ គាត់ត្រូវបានគេចោទប្រកាន់ថាបានចាប់សុដន់របស់នាងនៅក្នុងខែមិថុនា ឆ្នាំ២០១៥ និងបង្ខំដោយសកម្មភាពផ្លូវភេទទៅលើនាងក្នុងខែកញ្ញាឆ្នាំដដែលនេះ។

បន្ទាប់ពីការស៊ើបអង្កេត មន្រ្តីប៉ូលិសបានរកឃើញថា នារីចំនួនប្រាំនាក់ផ្សេងទៀតអាចនឹងជាជនរងគ្រោះផងដែរនៃការបៀតបៀនផ្លូវភេទ។

គាត់ត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តការបៀតបៀនផ្លូវភេទទៅលើសិក្ខាកាមស្រីវ័យ ១៩ឆ្នាំម្នាក់នៅក្នុងខកញ្ញា ឆ្នាំ២០១៥ និង ចាក់សោទុកសិក្ខាកាមម្នាក់ទៀត បន្ទាប់ពីរឹបអូសយកទូរស័ព្ទរបស់នាង។

ដើម្បីគម្រាមនារីរងគ្រោះពីការប្តឹងគាត់ទៅកាន់អាជ្ញាធរ គាត់ត្រូវបានគេរាយការណ៍ថាបានអួតអាងថា ឪពុករបស់គាត់គឺជាមេប៉ូលិសចូលនិវត្តន៍ម្នាក់ និងគំរាមពួកគេថា ពួកគេនឹងត្រូវបង់ប្រាក់រាប់រយលានវ៉ន់ (រាប់រយម៉ឺនដុល្លារ) នៅក្នុងការពិន័យ ប្រសិនបើពួកគេដោះដៃចោលភ្នាក់ងាររបស់ខ្លួន៕

adverise with khmeread