Man Utd គ្រោងនឹងយកខ្សែការពារ Darmain និង Smalling ធ្វើជាថ្នូជាមួយខ្សែបម្រើស្លាប Ivan Perisic របស់ Inter Milan

          ​អ្នកចាត់ការក្រុម Man Utd លោក Jose Mourinho បានច្រានចោល​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​របស់ក្លឹប Inter Milan សម្រាប់កីឡាករ​បារាំងវ័យ២១ឆ្នាំ​ Anthony Martial ប៉ុន្តែ Man Utd ​បាន​ត្រៀម​ខ្លួន​យកខ្សែការ​ពារ Matteo Darmian និង​ Chris Smalling ធ្វើជាថ្នូរ​ដើម្បីផ្ទេរ​ខ្សែបម្រើ​ស្លាបវ័យ​២៨ឆ្នាំ Ivan Perisic ។

          Darmain វ័យ២៧ឆ្នាំ​បំពេញតួនាទី​ខ្សែការពារកណ្តាលនិង​ខ្សែការពារឆ្វេង​នៅប៉ុន្មានសប្តាហ៍ចុងក្រោយមុនចប់រដូវកាល។ ចំណែក Smalling ក៏ត្រូវ​បាន​អនុញ្ញាតឲ្យ​ចាកចេញ។

          គ្រូបង្វឹក​ក្លឹប Inter Milan លោក Luciano Spalletti ក៏បានត្រៀម​ខ្លួន​ឲ្យ​ Perisic ​ដែល​មានតម្លៃ​៤៧លាន​ផោន​ចាកចេញពី​ពហុកីឡាដ្ឋាន San Siro ប៉ុន្តែ​លោក​ Spalletti ចង់បានខ្សែប្រយុទ្ធ Martial ដែល​មានតម្លៃ៥៨លានផោន​ជាថ្នូរ។

          ទោះជាយ៉ាងណាកិច្ចព្រមព្រៀងផ្ទេរបែបនេះប្រហែលជាមិនអាចទៅរួច​ទេ ហើយមន្ត្រីនៅ​ក្លឹប​ Man Utd ​យល់ថា​ Martial ​គឺជាអនាគត​តារាឆ្នើម៕

adverise with khmeread