មិនគួរឱ្យជឿ!!! អាយុទើប ៤ ឆ្នាំសោះ ក្លាយជាកំពូលអ្នកប្រណាំងម៉ូតូផ្តាច់ព្រលឹង

ក្មេងប្រុសសញ្ជាតិអ៊ុយក្រែន វ័យបួនឆ្នាំម្នាក់ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងសម្រាប់មនុស្សគ្រប់គ្នាជាមួយនឹងជំនាញជិះម៉ូតូរបស់គាត់។

ខណៈដែលក្មេងតូចៗជាច្រើនកំពុងមានក្តីសុបិនអំពីការហ្វឹកហាត់ជិះកង់ Tima Kuleshov បានចាប់ផ្តើមជិះកង់រួចជាស្រេច មុនពេលដែលគាត់មានអាយុពីរឆ្នាំ និងធានាទៅលើជំនាញជិះកូនម៉ូតូនៅវ័យត្រឹមតែពីរឆ្នាំកន្លះប៉ុណ្ណោះ។

ឪពុករបស់ Tima លោក Alexander បាននិយាយថា "Tima បានជិះកង់ជាលើកដំបូងនៅឯវ័យ ១ខួប ១១ខែ។​ មានតែស្ថិតក្នុងវ័យមួយនេះប៉ុណ្ណោះដែលគាត់ត្រូវការកង់ឈ្នាន់ជំនួយ។

គាត់បានចាប់ផ្តើមជិះកង់មុនវ័យពីរឆ្នាំ និងបានចាប់ផ្តើមប្រកួតប្រជែងក្នុងកម្មវិធីប្រណាំងម៉ូតូមុនគាត់មានអាយុបួនឆ្នាំ។

លោក Alexander បានបន្តទៀតថា "គាត់ស្រឡាញ់ល្បឿន និងការយកចិត្តទុកដាក់។ ដូចគ្នាទៅនឹងក្មេងគ្រប់ៗគ្នា ប៉ុន្តែគាត់មិនបានអួតខ្លួនទៅកាន់គ្រប់គ្នាឡើយ។ Tima មិនបានសូម្បីតែនិយាយថាគាត់គឺជាអ្នកប្រណាំងម៉ូតូមួយរូប។

ល្បឿនខ្ពស់បំផុតនៃម៉ូតូរបស់ Tima មានល្បឿនចម្ងាយ ៧២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគាត់បានចូលរួមនៅក្នុងកម្មវិធីប្រណាំងប្រជែងម៉ូតូក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ ទោះជាយ៉ាងណាក្តី គាត់កំពុងជួបបញ្ហាក្នុងស្វែងរកការប្រកួតប្រជែងដ៏ពិតប្រាកដណាមួយក្នុងចំណោមក្រុមអាយុរបស់គាត់៕


adverise with khmeread