Diego Costa ពាក់អាវរបស់ក្រុម Atletico ចំអកដាក់លោក Conte

អាជីពរបស់ Diego Costa នៅក្លឹប Chelsea មានបញ្ហា ដោយសារខ្សែប្រយុទ្ធរូបនេះបានបង្ហាញរូបភាពក្នុងឈុតរបស់ក្លឹប Atletico Madrid ដែលជាការចំអកដាក់គ្រូបង្វឹកក្រុម Chelsea លោក Antonio Conte ផងដែរ។

ក្នុងរូបភាពនេះ Costa ពាក់អាវរបស់ក្រុម Atletico ដែលសល់តាំងពីលេងនៅរដូវកាលចុងក្រោយជាមួយក្លឹបនេះ។

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេមើលឃើញពាក់អាវក្រហមឆ្នូតស ហើយភ្ជាប់រូបភាពវីដេអូនៅលើគណនី Instagram របស់ខ្លួន។ Costa កំពុងស្ថិតក្នុងដំណើរកម្សាន្តនៅទីក្រុង Lagarto ប្រទេសប្រេស៊ីល ប៉ុន្តែត្រូវបាន ប្រាប់ថា លែងមានអនាគតនៅពហុកីឡាដ្ឋាន Stamford Bridge ទៀតហើយដោយគ្រូបង្វឹករបស់ Chelsea។

កីឡាករវ័យ២៨ឆ្នាំរូបនេះបានច្រានចោលកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្របខណ្ឌ Chinese Super League ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសអេស្ប៉ាញវិញ៕


 

adverise with khmeread