ឡានបុកម៉ូតូ...ស្លាប់យុវជន២នាក់

កណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ត និងម៉ូតូ បណ្តាលឱ្យ ស្លាប់មនុស្ស០២នាក់ ហើយរថយន្តបានបើករត់គេចបាត់​ កាលវេលាម៉ោង២ និង១០នាទី ថ្ងៃទី១៧ កក្កដា ២០១៧ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ២៩-៣០ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្តាល។

ប៉ូលិសនិយាយថា គ្រោះថ្នាក់រវាងរថយន្តបុកម៉ូតូ​ បង្កឡើង​ដោយរថយន្ត មួយគ្រឿងមិនស្គាល់ម៉ាក (រថយន្តរត់គេចបាត់) ធ្វើដំណើរពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុបាន បុកម៉ូតូមួយគ្រឿងម៉ាកស្មាសរីវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1O-2475 បើកបរដោយឈ្មោះ ពឿន​ ហ៊ី ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅភូមិភ្នំតូច ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ដែលមានរួមដំណើរម្នាក់ឈ្មោះ ស៊ីម សៀន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។ 

ដែលធ្វើដំណើរពី ជើងទៅត្បូង (ស្របទិសគ្នា) បណ្ដាលឱ្យស្លាប់អ្នកជិះម៉ូតូទាំងពីរនាក់នៅកន្លែងកើតហេតុ ចំពោះសពទាំងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ បានយកមករក្សាទុកនៅប៉ុស្តិ៍ឫស្សីជ្រោយ៕

adverise with khmeread