កណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៩កុម្ភះឆ្នាំ២០១៦ ត្រង់ចំណុចខាងកើតរោងមាស៉ីនកិនស្រូវហេង សម្បត្តិ ផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល។
ប៉ូលិសនិយាយថា ហេតុការណ៍នេះបង្កម៉ូតូម៉ាកHONDA Dream ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1BQ-6955មានកញ្ចក់តែគ្មានមួកការពារអ្នកបើក បរមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។
ប៉ូលិសបន្តថា នៅថ្ងៃខែឆ្នាំ និងវេលាកើតហេតុខាងលើ ភាគីម៉ូតូបង្ក បើកបរក្នុងទិសដៅពីលិចមកកើតមកដល់ចំណុចខាងលើក៏បានបុកម៉ូតូម៉ាក Wave Sពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1S-3385អ្នកបើកបរឈ្មោះម៉ង់ ភេទប្រុស អាយុ ប្រហែល៣៣ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរក្នុងទិសដៅបញ្ច្រាទិសគ្នាពីកើតទៅលិច ។
ហេតុការណ៍នេះបណ្តាលឲ្យអ្នកបើកបរម៉ូតូHonda Dream និងអ្នករួមដំណើរពីក្រោយ២នាក់ទៀត(មិនទាន់ស្គាល់អត្តសញ្ញាណ)រងរបួសធ្ងន់ទាំងបីត្រូវបានរថយន្តរបស់អធិការដ្ឋានក្រុងតាខ្មៅដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។
ចំណែកអ្នកបើកបរម៉ូតូWave Sរងរបួសធ្ងន់និងអ្នករួមដំណើរពីក្រោយម្នាក់ទៀត(មិនទាន់ស្គាល់អត្តសញ្ញាណ)ភេទស្រី រងរបួសស្រាលត្រូវបានរថយន្តរបស់ស្នងការដ្ឋានខេត្តដឹកយកទៅសង្គ្រោះនៅគ្លីនិកចាក់អង្រែក្រោម។
មធ្យោបាយទាំង២ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅបណ្តោះអាសន្នដើម្បីចាត់ការតាមនិតិវិធី៕
