ម៉ូតូបុកម៉ូតូ ស្លាប់ម្នាក់ របួសម្នាក់

កណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឱ្យស្លាប់​ម្នាក់ និងរបួសធ្ងន់០១នាក់​ កាលពីវេលាម៉ោង១៧ និង៤០នាទី នៅចំណុចខាងមុខផ្ទះលោក ណាង​ សុខ ឈីង​ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ហេតុការណ៍ខាងលើបង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM125 (ស៊េរីឆ្នាំ២០១៧) ពណ៌​ខ្មៅ​
គ្មានស្លាកលេខ (ពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់) អ្នកបើកបរឈ្មោះ ឡាច ឡា ភេទប្រុស អាយុ៣៣ឆ្នាំ ភូមិព្រែកថ្មី សង្កាត់​ព្រែកថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​(រងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកបញ្ជូនទៅមន្ទីរពេទ្យដោយខ្លួនឯង) បើកបរ​ក្នុង​ទិសដៅ​ពីជើងទៅត្បូង។


លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតមួយគ្រឿង ម៉ាក HONDA DREAM 125 (ស៊េរីឆ្នាំ២០១២) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 1BE-3021 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់)
អ្នកបើកបរ​ឈ្មោះ ង៉ែត សុខ ហាក់ ភេទប្រុស​ អាយុ​២៧ឆ្នាំនៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រៃកប្បាស់ ខេត្តតាកែវ (ស្លាប់នៅកន្លែង​កើតហេតុ​ ហើយ​ត្រូវបានក្រុមគ្រួសារមកទទួលយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី) បើកបរម៉ូតូក្នុងទិសដៅពីត្បូងមកជើង។ 

មូលហេតុមកពីអ្នកបើកបរ​ម៉ូតូ HONDA DREAM125 សេរីឆ្នាំ២០១៧ គ្មានស្លាកលេខបើកបររំលោភចូលចំណែកផ្លូរបស់ភាគីខាងម៉ូតូ HONDA DREAM125 សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BE-3021៕

adverise with khmeread