មនុស្សប្រុសមួយហ្វូងបានត្រឹមឈរមើល មិនហ៊ានចាប់ពស់ថ្លាន់ចេញពីផ្លូវ! ស្រ្តីរូបស្រស់ម្នាក់មកដល់ចាប់ពស់ថ្លាន់ផុយៗចេញបញ្ជៀសស្ទះចរាចរណ៍

តើអ្នកនឹងធ្វើអ្វីប្រសិនបើឃើញសត្វពស់ដ៏ធំមួយនៅលើដងផ្លូវ? ច្បាស់ណាស់អ្នកនឹងរត់ ប៉ុន្ដែស្ត្រីដ៏ក្លាហានម្នាក់នេះហ៊ានចាប់ពស់យក្ស យកចេញពីផ្លូវទៀតផង។

វីដេអូថតដោយអ្នកដំណើរតាមផ្លូវបង្ហាញពីពស់ថ្លាន់ដ៏ធំមួយជាប់នៅកណ្ដាលផ្លូវហាយវេក្នុងទីក្រុង Guaratiba ប្រទេសប្រេស៊ីល។ ចរាចរណ៍ត្រូវបានកកស្ទះដោយសារតែមិនមាននរណាម្នាក់ហ៊ានទៅចាប់ពស់នោះចេញ។ ពស់ថ្លាន់នោះមើលទៅគួរឱ្យខ្លាច ហើយមិនមាននរណាម្នាក់ចង់ទៅក្បែរវាទេ។

ប៉ុន្ដែស្រ្តីម្នាក់ឈ្មោះ Camila បានទៅចាប់ពស់នោះចេញពីផ្លូវដោយមិនមានភ័យខ្លាចអ្វីទាស់តែសោះ ហើយប្រុសៗដែលជិះតាមផ្លូវនោះបានត្រឹមតែឈរមើលស្ដ្រីភេទយកពស់ចេញពីផ្លូវប៉ុណ្ណោះ៕

adverise with khmeread