អ្នកមើលថែអគារម្នាក់នៅខណ្ឌម៉ាន់ហាតាន់បានថតនូវស្ថានភាពដ៏គួរឱ្យខ្ពើម និងការបោសសម្អាតសត្វកន្លាតដ៏ធំមួយ។
អ្នកម៉ៅការលោក Martin Fernandez ដែលបានថតវីដេអូនេះនិងបង្ហោះកាលពីថ្ងៃពុធសប្ដាហ៍មុន ក្នុងតំបន់ Lower East Side នៃទីក្រុងញូវយ៉ក បាននិយាយថា នោះគឺជាអគារដ៏កខ្វក់បំផុតដែលគាត់មិនធ្លាប់ប្រឈមមុខ។
លោកបាននិយាយក្នុងវីដេអូថា "មិនថាអ្វីក៏ដោយដែលអ្នកធ្លាប់ឃើញ អ្នកមិនដែលឃើញរឿងបែបនេះឡើយ"។ គាត់បានក៏បាននិយាយអំពីអ្នកជួលអគារនេះយ៉ាងដូច្នេះថា "ដំបូងឡើយនៅពេលខ្ញុំចាប់ផ្ដើមធ្វើការងារ យើងផ្ដល់ឱ្យគាត់នូវចង្ក្រានថ្មីមួយ ហើយគាត់ជាមនុស្សស្អាតណាស់"។
ប៉ុន្តែជាអ្នកជួលម្នាក់នោះបានចុះចាញ់ក្នុងជីវិតខ្លួនឯងជាងមួយឆ្នាំ ហើយគាត់ប្រែក្លាយជាមនុស្សស្អាតទៅជាមនុស្សគម្លង់។
បន្ទាប់ពីមួយឆ្នាំនៃដំណើរការនីតិវិធីបណ្ដេញចេញ និងការត្អូញត្អែរឥតល្ហែពីអ្នកជិតខាងអំពីក្លិនស្អុយដូចសាកសព អ្នកជួលម្នាក់នេះត្រូវបានបណ្ដេញចេញជាស្ថាពរ។
លោក Fernandez បាននិយាយថា "តុលាការក្រុងញូវយ៉កមិនជួយអ្នកឡើយហើយពួកគេបានអនុញ្ញាតឱ្យគាត់រស់នៅជាងមួយឆ្នាំក្នុងស្ថានភាពបែបនេះ។ ពិតណាស់ ប្រព័ន្ធច្បាប់តែងតែអាចរកច្រកដោះស្រាយ"៕
