ដាច់ចិត្តមែន!!! មកលោតឆត្រយោងសម្លាប់ខ្លួន ដោយបន្សល់សារមួយតាមទូរស័ព្ទ ប្រពន្ធខំមកស្កាត់ដែរ តែមកមិនទាន់

អ្នកជំនាញលោតឆ័ត្រយោងម្នាក់បានផ្ញើវីដេអូមួយទៅកាន់ភរិយារបស់ខ្លួន ដោយនិយាយប្រាប់នាងថា គាត់នឹងទៅ "ទីកន្លែងដ៏អស្ចារ្យ" មុនពេលដែលគាត់បានបាត់បង់ជីវិតពីការលោតនៅកម្ពស់ ១០.៦៦៨ម៉ែត្រ ។

លោក Vitantonio Capotorto វ័យ ២៧ឆ្នាំសញ្ជាតិអ៊ីតាលី បាននិយាយថា "គាត់នឹងមិនគ្រលាស់ខ្សែ" នៃឆ័ត្រយោងឡើយ។ ជាដំបូង គ្រប់គ្នាបានគិតថាវាគ្រាន់តែជាឧបទ្ទវហេតុមួយប៉ុណ្ណោះ រហូតដល់ពួកគេបានឃើញសារចុងក្រោយដែលគាត់បានផ្ញើទៅកាន់ភរិយារបស់ខ្លួន។

មុនពេលដែលគាត់បានលោតចេញពីយន្តហោះ នាង Costanza Zitellini ដែលជាភរិយារបស់គាត់ បានប្រញាប់ប្រញាល់ទៅកាន់មជ្ឈមណ្ឌលទីលានអ្នកលោតឆត្រយោង Skydive Deland ស្ថិតក្នុងរដ្ឋផ្លរីដា នៅក្នុងក្តីសង្ឃឹមបញ្ឈប់ប្តីរបស់ខ្លួនពីការប្តេជ្ញាចិត្តធ្វើអត្តឃាត។ នាងមានភាពយឺតយ៉ាវបន្តិច ដែលគាត់បានចេញតាមជើងយន្តហោះជាស្រេច ពេលដែលនាងធ្វើដំណើរទៅដល់។

សាកសពរបស់លោក Capotorto ត្រូវបានប្រទះឃើញនៅលើវាលស្មៅនៅជិត Skydive DeLand ដែលជាទីកន្លែងដ៏ពេញនិយមបំផុតសម្រាប់អ្នកលោតឆត្រយោងនៅក្នុងតំបន់មួយនេះ។

លោក Tara Richards ដែលជាបុគ្គលិកម្នាក់នៅឯទីលានឆត្រយោងកើតហេតុ បានប្រាប់ទៅប៉ូលិសថា បុរសរូបនេះហាក់មានអាការៈធម្មតាប៉ុណ្ណោះ មុនពេលដែលគាត់បានលោតចុះពីលើយន្តហោះ។

លោក Vitantonio Capotorto ក៏បានបម្រើការងារជាអ្នកឯកទេសឆត្រយោរបស់អាមេរិកផងដែរ។ គាត់ធ្លាប់បានលោតឆត្រយោងចំនួន ៦០០លើក។ ហេតុផលនៅពីក្រោយការធ្វើអត្តឃាតរបស់គាត់មិនត្រូវបានបង្ហើបឱ្យដឹងនោះឡើយ។

យោងតាមសេចក្តីរាយការណ៍របស់សមាគមឆត្រយោងរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា អ្នកលោតឆត្រយោងនៅតែបន្តវិវត្តន៍ទៅកាន់សុវត្ថិភាព។ ទោះជាយ៉ាងណាក្តី​មនុស្សចំនួន ២១នាក់បានបាត់បង់ជីវិតពីឧបទ្ទវហេតុលោតឆត្រយោងក្នុងឆ្នាំ២០១៦ ក្នុងសហរដ្ឋអាមេរិក។ នោះគឺជាលទ្ធផលតិចបំផុតពីចំនួនអ្នកលោតឆត្រយោងដល់ទៅ ៣,២លានដង៕

adverise with khmeread