ចាប់ខ្លួនជនចាប់ជំរិតសញ្ជាតិចិនមួយហ្វូង ទារប្រាក់តាមប្រព័ន្ធ Internet...

ភ្នំពេញ ៖ ​ឃាត់ខ្លួនជនសង្ស័យគំរាមកំហែងជំរិតទារប្រាក់តាមប្រព័ន្ធ Internet  នៅវេលាម៉ោង៩​ និង30នាទី ថ្ងៃទី១៧ កក្កដា ២០១៧ ​នៅចំណុចខុនដូរឌីយ៉ាម៉ង់ បន្ទប់លេខ ៥៥៥ អគារលេខ 43៤៣ ផ្លូវ ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ​៧មករា​។ 

ដោយមានការដឹកនាំពីលោក សៀន សុខ ព្រះរាជអាជ្ញារង និងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយឧត្តមសេនីយទោ អ៊ុក ហៃសីឡា ការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា និង ប៉ុស្តបឹងព្រលឹត បានត្រួតពិនិត្យឃើញមាន
១. កុំព្យូទ័រយួរដៃ 0៨ គ្រឿង, ២. ទូរស័ព្ទដៃ 0៨​ គ្រឿង, ៣. លិខិតឆ្លងដែន 0៥ ក្បាល​ និង៤. ជនជាតិចិន 0៥ នាក់។

វត្ថុតាង និងជនសង្ស័យខាងលើ ត្រូវបានដកហូតបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការបន្ត៕ 

adverise with khmeread