បុរសអច្ឆរិយៈ!!! រកចំណូលមួយថ្ងៃបានជាង ១ ដុល្លារ នៅឆ្លៀតទិញកូនឈើមួយថ្ងៃ ៣ ដើម យកមកដាំជិត ៥០ ឆ្នាំហើយ

មនុស្សជាច្រើននិយាយថាបុរសម្នាក់មិនអាចបង្កើតអ្វីឱ្យមានការខុសប្លែកនោះទេ ប៉ុន្ដែលោក Abdul Samad Sheikh វ័យ ៦០​ ឆ្នាំ ជាអ្នកអូសរទេះរុញម្នាក់មកពីបង់ក្លាដែស កំពុងបង្ហាញយ៉ាងច្បាស់ថា ការរួមចំណែកដ៏តូចមួយក្នុងរយៈពេលយូរអង្វែងអាចបង្កើតអ្វីៗទាំងអស់។ គាត់បានដាំដើមរុក្ខជាតិក្នុងមួយថ្ងៃ ៣ ដើមរៀងរាល់ថ្ងៃចាប់តាំងពីគាត់អាយុ ១២ ឆ្នាំ ដែលនេះមានន័យថាគាត់ដាំដើមឈើជាង ១,៧ ម៉ឺនដើមហើយ។

លោក Abdul Samad Sheikh ត្រូវបានគេដាក់រហស្សនាមថាជា "បុរសដើមឈើ" នៅក្នុងទីក្រុង Faridpur ភាគកណ្ដាលប្រទេសបង់ក្លាដែស បានធ្វើការជាអ្នករុញរទេះពេញមួយជីវិតរបស់គាត់ទៅហើយ។ ការងាររកបានកម្រៃដ៏ស្ដួចស្ដើង ១,២៥ ដុល្លារក្នុងមួយថ្ងៃរបស់គាត់ បានត្រឹមតែផ្គត់ផ្គង់អាហារដល់គ្រួសារគាត់តែប៉ុណ្ណោះ។ ប៉ុន្ដែគាត់នៅអាចសន្សំប្រាក់ទិញដើមឈើយ៉ាងហោចណាស់បីដើមពីហាង Faridpur Horticulture Centre រៀងរាល់ថ្ងៃ។

គាត់បានពិចារណាថា វាគឺជាកាតព្វកិច្ចមួយសម្រាប់ពិភពលោក ហើយអះអាងថាប្រសិនបើគាត់មិនបានដំាដើមឈើទេគាត់គេងមិនលក់ឡើយ។

លោក Abdul Samad Sheikh មានប្រពន្ធឈ្មោះ Jorma និងកូនបួននាក់រស់នៅក្នុងខ្ទមតូចពីរ ដោយមានដីជាកម្មសិទ្ធិរបស់ការិយាល័យស្នងការរង Faridpur។ ពួកគាត់មិនមានដីផ្ទាល់ខ្លួនទេ ហើយចំណូលពេលខ្លះគឺមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការគ្រួសារគាត់ឡើយ ប៉ុន្ដែគាត់នៅតែទិញដើមឈើបីដើមដាំរាល់ថ្ងៃដដែល។ ប្រពន្ធគាត់ពេលខ្លះបានស្ដីបន្ទោសគាត់អំពីរឿងនេះ ប៉ុន្ដែគាត់មិនខ្វល់។

គាត់បានដំាដើមឈើអស់រយៈពេល ៤៨ ឆ្នាំមកហើយ ដោយសារតែព្រះបានប្រាប់គាត់ឱ្យធ្វើដូច្នេះ ហើយគាត់តែម្នាក់អាចដាំដើមឈើរហូតដល់ទៅ ១,៧ ម៉ឺនដើម។

ដោយការប្រឹងប្រែងរបស់គាត់ លោក Abdul Samad Sheikh ត្រូវបានផ្ដល់កិត្តិយសដោយកាសែត The Daily Star និងផ្ដល់រង្វាន់ឱ្យគាត់ ១០ ម៉ឺនកាតា (១.២៥៣ ដុល្លារ) ដើម្បីឱ្យគាត់សង់ទីលំនៅ និងផ្គត់ផ្គង់គ្រួសារ៕

adverise with khmeread