លេណដ្ឋានក្រោមដី ការពារគ្រាប់នុយក្លេអ៊ែរ ដ៏ប្រណិត នៅអាមេរិកចាប់ផ្តើមលក់ហើយ!!! ថ្លៃកប់មេឃ

ជាការពិតនាពេលសព្វថ្ងៃនេះ អនាគតមនុស្សជាតិហាក់ស្រពិចស្រពិលខ្លាំងណាស់ដោយសារការប្រែប្រួលអាកាសធាតុ ជម្លោះរវាងមនុស្សនិងមនុស្សដើម្បីតែអំណាច និងការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងច្រើនដោយគ្មានការទប់ស្កាត់ ។ល។ និង ។ល។

និយាយអំពីសង្រ្គាមវិញ គេឃើញដំណឹងនេះមាននៅលើសារព័ត៌មានទាំងអស់នៅលើទូទាំងសកលលោក ហើយសង្រ្គាមនុយក្លេអ៊ែរហាក់ចៀសមិនរួចប្រសិនបើអាមេរិក និងកូរ៉េខាងជើង មិនបានពិចារណាគ្រប់ជ្រុងជ្រោយ។

ប៉ុន្តែខណៈមនុស្សលោកអាចវិនាសទាំងអស់ដោយសារឥទ្ធិពលគ្រាប់បែកនុយក្លេអ៊ែរ អ្នកនឹងមានសុវត្ថិភាពនិងសុខស្រួលនៅលេណដ្ឋានក្រោមដីជម្រៅ ១៣ ម៉ែត្រ ដ៏ប្រណិតរបស់អ្នកក្នុងក្រុងសាវ៉ាណា រដ្ឋចចជា សហរដ្ឋអាមេរិក។

ប្រាកដណាស់លុះត្រាតែអ្នកមានលុយ ១៧,៥ លានដុល្លារដែរព្រោះនេះគឺជាតម្លៃសម្រាប់អតីតមូលដ្ឋានកងទ័ពអាមេរិកដែលត្រូវគេជួសជុល។ ទោះយ៉ាងណាចំនួននេះពិតជាច្រើនខ្លាំងណាស់សម្រាប់មនុស្សសាមញ្ញ។

ប៉ុន្តែលេណដ្ឋានក្រោមដីនេះមានចំណុចពិសេសជាច្រើន។ ក្រៅពីជួយការពារជីវិតរបស់អ្នក លេណដ្ឋានការពារពីគ្រោះថ្នាក់នុយក្លេអ៊ែរនេះ ដែលមានទីតាំងនៅដីទំហំ ១២ ហិកតា និងទីកន្លែងរស់នៅទំហំ ៤.២៦៧ ម៉ែត្រ ក៏មានជញ្ជាំងថ្មដ៏ក្រាស់កម្រាស់ ១ ម៉ែត្រ ប្រព័ន្ធដកដង្ហើម បន្ទប់គិលានុបដ្ឋាយិកា ទឹកចម្រោះជាតិពុល និងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពតម្លៃ ១០០.០០០ ដុល្លារ។ លើសពីនេះវាអាចទប់ទល់នឹងការផ្ទុះនុយក្លេអ៊ែរទម្ងន់ ២០ គីឡូតោនផងដែរ។

កសាងអំឡុងសង្រ្គាមត្រជាក់ក្នុងឆ្នាំ ១៩៦៩ លានដ្ឋាននេះត្រូវបានជួសជុលទាំងស្រុងក្នុងឆ្នាំ ២០១២ ហើយឥឡូវមានបន្ទប់ធំទូលាយចំនួន ៤ ដែលបន្ទប់នីមួយៗមានរួមបញ្ចូលផ្ទះបាយមួយ កន្លែងទទួលទានអាហារមួយ បន្ទប់ដេកពីរ បន្ទប់ទទួលភ្ញៀវមួយ និងបន្ទប់ទឹកមួយ៕

adverise with khmeread