adverise with khmeread Andoridpit galaxy s7 photo one w782

លេច​ធ្លាយ​រូប​ពិត​របស់​ទូរស័ព្ទ Galaxy S7

​    ​ដូច​អ្នកឃើញ​ក្នុង​រូប​ខាងលើ​អ៊ីចឹង កន្លែង​បន្ថយ​និង​ដំឡើង​សម្លេង​ដូចគ្នា​ទៅនឹង Samsung Galaxy S6 ដដែល ខណៈ​កាមេរ៉ា​ចាប់យក​ចលនា​ខាងក្រោយ (Rear Camera Sensor) មាន​រាង​វែង​ជាង​ស៊េរី​មុន​។ ហើយ​រូបនេះ​លេច​ធ្លាយ​នៅលើ​បណ្ដាញ​សង្គម Twitter លើ Profile មួយ​ឈ្មោះថា OnLeaks ។​

​    ​រូប​លេច​ធ្លាយ​ពិត​មួយ​នេះ មើលទៅ​ស្រដៀង​ទៅនឹង​រូបភាព​ចចាមអារ៉ាម​ដែល​ប្រភព​អ៊ី​ន​ធឺ​ណេ​ត​បាន​ទម្លាយ​កាលពីពេល​ថ្មីៗ​នេះដែរ​។ សូម​មើលរូប​ខាងក្រោម​។​

​    ​ចំពោះ​កម្រាស់​វិញ​មើលទៅ​ក្រាស់​ជាង​សេរី​មុន ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ថ្ម​របស់​វា​អាច​នឹងមាន​ទំហំ​ធំ​ជាង​មុន​ដូចគ្នា​។​

​    ​Samsung Galaxy S7 និង Galaxy S7 Edge នឹងដាក់​សម្ពោធ​នៅ​ទីក្រុង Barcelona នៅ​ថ្ងៃទី ២១ ខែកុម្ភៈ​ខាងមុខនេះ​៕​

adverise with khmeread
ប្រភព៖ cnet

អ្នកនឹងចូលចិត្ត

មតិយោបល់