សូកូឡាមានផ្ទុកគ្លុយស៊ីដប្រហែល ៦០% លីពីត ៣០% ប្រូតេអ៊ីន ៥%និងសារធាតុរ៉ែខនិចជាច្រើនទៀតដែលអាចហុចគុណប្រយោជន៍របស់វាឱ្យដល់សុខភាពរបស់យើង។ ជាក់ស្តែងសូកូឡាជួយការពារបេះដូង នឹងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ។
- សារធាតុប៉ូលីហ្វេណុល( Polyphenols) ដែលការពារបេះដូង លោកអ្នកសំដែងការរួញរាចិត្តក្នុងការទទួលទានសូកូឡាមួយឬពីរដុំការ៉េម ដោយខ្លាចក្រែងឡើងធាត់ ខ្លាចឃើញអត្រាកូឡេស្តេរ៉ូលកើនឡើង។ លោកអ្នកយល់ឃើញបែបនេះខុសហើយ! សូកូឡាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ពោលគឺមាន៥០០មិល្លីក្រាមក្នុងសូកូឡាខ្មៅ ១០០ក្រាម និងមាន ១៥០មិល្លីក្រាមក្នុងសូកូឡាទឹកដោះគោ១០០ក្រាម។ ដោយសារសមាសធាតុនេះហើយទើបសូកូឡាក្លាយជាអាហារមានមុខងារបង្ការជំងឺសរសៃឈាម-បេះដូង(Les maladies cardiovasculiers)។
លោកវេជ្ជបណ្ឌិត អ៊ែរវេ រ៉ូប៊ែរ(Dr Herve Robert) អ្នកឯកទេសចិញ្ចឹមរាងកាយដោយអាហារបាននិយាយថាការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យដឹងថា ប៉ូលីហ្វេណុលនេះជួយពង្រឹងផ្ទៃក្នុងនៃសរសៃឈាមក្រហម និងការកាត់បន្ថយសម្ពាធឈាមដោយពង្រីកសរសៃឈាម។ វា(ប៉ូលីហ្វេណុល)មានអំពើទៅលើឈាមដោយការពារ ទុកជាមុននូវការដុះឡើងនៃដុំឈាមខន់។ វាមានអំពើដូចគា្នទៅនឹងអំពើរបស់ថ្នាំអាស្ពឺរីន។ ប្រសិទ្ធភាពត្រូវបានបង្ហាញភស្តុតាងជាមួយសូកូឡាខ្មៅ១០ ក្រាមក្នុងមួយថ្ងៃ (ស្មើនឹងសូកូឡាដុំការ៉េមួយដុំ)។
ជាងនេះទៅទៀតសូកូឡាសម្បូរទៅដោយអាស៊ីដខ្លាញ់ឆ្អែត (ខ្លាញ់អាក្រក់)ដែលងាយធ្វើឱ្យកូឡេស្តេរ៉ូកើនឡើងខ្ពស់ (Hypercholesterolemie)។ ប៉ុន្តែអ្នកឯកទេសចិញ្ចឹមរាងកាយដោយអាហារថា"ក្នុងកំឡុងពេលរំលាយសូកូឡាខ្លាញ់អាក្រក់នេះប្រែក្លាយទៅជា អាស៊ីដអូឡេអីក (Acide Oleique ខ្លាញ់ល្អ)។ នៅក្នុងសូកូឡាគេឃើញមានខ្លាញ់ល្អសរុប ៦៩% ស្ទើរតែស្មើនឹងប្រេងអូលីវដែរ"។
ផ្ទុយមកវិញប្រជាប្រិយភាពរបស់សូកូឡាដែលថាសម្បូរម៉ាញ៉េស្យូមនោះត្រូវបានគេវាយតំលៃហួស។ សូកូឡាខ្មៅដែលមានកាកាវ ៧០% ម៉ាញ៉េស្យូមត្រឹមតែ១៧០មិល្លីក្រាមក្នុង១០០ក្រាម សូកូឡាទឹកដោះគោមានម៉ាញ៉េស្យូម១០០មិល្លីក្រាម និងសូកូឡា-សមានម៉ាញ៉េស្យូម ៦០មិល្លីក្រាមគឺតិចជាងស្រូវសាលី (៤០០មិល្លីក្រាម ១០០ក្រាម) គ្រាប់អាម៉ុន (២៥៥មិល្លីក្រាម)ឬ គ្រាប់Cajou (២៦៧មិល្លីក្រាម)។
ម្យ៉ាងទៀតគេយល់ឃើញថា សូកូឡាធ្វើឱ្យឈឺមួយចំហៀងក្បាល។ វេជ្ជបណ្ឌិត អ៊ែរវេ រ៉ូប៊ែរបានបន្ថែមទៀតថា "ភាពខាប់របស់វាជា Tyramine(១.២មិល្លីក្រាម) និងជា Pheneylethylamine មានតិចតួចណាស់សម្រាប់ធ្វើឱ្យឈឺមួយចំហៀងក្បាល។ លើកលែងតែគេហូបសូកូឡារួច បញ្ចូលជាមួយអាហារសាច់ឆ្អិនស្រាប់ ហ្វ្រូម៉ាហ្ស ស្រា..."។
- អានុភាពប្រឆាំងជំងឺស្រេ្តស៍
លោក អ៊ែរវេ បានរៀបរាប់ថា "សារធាតុគីមីដែលមាននៅក្នុងសូកូឡាដូចជាTheophyline, Theobromine កាហេ្វអ៊ីនអាចជួយប៉ូវកម្លាំង ហើយសារធាតុ Pheneylethylamine អាចកម្ចាត់ជំងឺស្រេ្តស គ្មានអំពើទាល់តែសោះ បើគេបរិភោគសូកូឡា១,៥គីឡូក្រាមក្នុងមួយថ្ងៃ ពីព្រោះវាបញ្ចេញអង់ដ័រហ្វីន(Des endorphine)ដូចគ្នានឹងការរត់ត្រឹកៗ ៤៥នាទីសម្រាប់អ្នកចូលចិត្តហូបសូកូឡា"។
- យល់ដឹងបន្ថែមពីសូកូឡា
ចំណែកគ្រឿងផ្សំធ្វើសូកូឡាខ្មៅមានម្ស៉ៅកាវតិចបំផុត ៤៣%+ស្ករ+ប័រកាកាវ។ សូកូឡាទឹកដោះគោ មានម្ស៉ៅកាវតិចបំផុត២៤%+ស្ករ+ទឹកដោះគោ +ប័រកាកាវ។ សូកូឡា-សមានស្ករ+ប័រកាកាវ (ដែលផ្តល់ឱ្យមានរសជាតិសូកូឡា+ទឹកដោះគោ)។
សូកូឡាចូលចិត្តសីតុណ្ហភាព ១៥ ដល់ ១៨ អង្សាដែលគេអាចរក្សាទុកវាបានរាប់ខែ។ វាមិនចូលចិត្តទាំងភាពសើមទាំងពន្លឺរួមទាំងក្លិនផងដែរ៕
