Man Utd គ្រោងនឹងដាក់សំណើចុងក្រោយ៦០លានផោនសដើម្បីផ្ទេរ Eric Dier

          ក្លឹបបិសាចក្រហម Man Utd ​កំពុងពិចារណាដាក់​សំណើ​ផ្ទេរ​ធំបំផុត​ចុង​ក្រោយ​គឺ៦០លាន​ផោន​ដើម្បីផ្ទេរកីឡាករ Eric Dier របស់ក្រុម Spues។ ប៉ុន្តែ​ទោះជាយ៉ាងណា Man Utd នៅតែ​បារម្ភ​ថា ក្តីសង្ឃឹម​ក្នុងការ​ផ្ទេរកីឡាករ​រូបនេះ​អាចបរាជ័យដោយសារតែក្លឹប Spurs ប្រកាន់ជំហរមិនចង់លក់។

          គ្រូបង្វឹកក្រុម Man Utd លោក Jose Mourinho បាន​ជំរុញឲ្យ​នាយក​រង ប្រតិបត្តិ Ed Woodward ផ្ទេរកីឡាករ​ថ្មីបន្ថែមទៀតនៅ​រដូវក្តៅនេះ បន្ទាប់ពី​ក្រុម​នេះបញ្ចប់​រដូវកាល​ត្រឹម​លេខ​​៦នៅ​ក្របខណ្ឌ EPL កាល​ពី​រដូវកាល​មុន។

          នៅពេល​នេះ លោក Mourinho ចង់​បានខ្សែបម្រើ​ថ្មីម្នាក់ទៀត បើទោះបីជា​កីឡា​ករ Michael Carrick ចុះកិច្ចព្រមព្រៀងលេងបន្ត​រហូត​ដល់​ឆ្នាំ​២០១៨​ក៏ ដោយ។ លោក Mourinho ចង់​ផ្ទេរ Dier ខ្លាំងណាស់។ លោក Mourinho គិតថា លោកអាចផ្ទេរកីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​ ពី Spurs បាន​ជាមួយនឹង​សំ​ណើ​៤០លាន​ផោន​ហើយសំ​ណើនេះគឺផ្តល់​ប្រាក់ឈ្នួល​ទ្វេរដងសម្រាប់ Dier ៕

adverise with khmeread