លឹប Bayern Munich ដកខ្លួនចេញពីការប្រកួតប្រជែងយក Sanchez

          ក្លឹប Bayern Munich បាន​ដកខ្លួន​ចេញពីការ​ប្រកួត​ប្រជែង​ផ្ទេរ​កីឡាករ​ Alexis Sanchez ដែលធ្វើ​ឲ្យ​ក្លឹប Man City ក្លាយ​ជា​ជម្រើសតែមួយគត់សម្រាប់ Sanchez ​នៅពេលចាកចេញពី​ក្លឹប​ Arsenal។

          កីឡាករ​សញ្ជាតិ​ឈីលី​រូបនេះ​ត្រូវ​បានភ្ជាប់​ទៅនឹងកិច្ចព្រមព្រៀងផ្ទេរ​ទៅ​ក្លឹប​​ Bayern Munich នៅ​រដូវក្តៅនេះ​ បន្ទាប់ពី​​មិនបាន​ចុះហត្ថលេខា​ថ្មីបន្តជាមួយ​ក្លឹប Arsenal។

          គ្រូបង្វឹកក្រុម​​ Bayern Munich លោក Carlo Ancelotti សារភាព​ថា ការទាម​ទារ​ប្រាក់ឈ្នួល​ខ្ពស់​របស់​ Sanchez ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ផ្ទេរ​មិន​អាច​ទៅ​រួច​ហើយ​ក្លឹបជើងឯកនៅអាល្លឺម៉ង់នេះ​បានចុះកិច្ចព្រមព្រៀង​ខ្ចីជើង​ Rames Rodriguez កាលពីសប្តាហ៍​មុន។

          នៅ​ពេល​នេះ នាយកប្រតិបត្តិ​របស់​ក្លឹប Bayern បាន​បញ្ជាក់ថា ការតាម​ប្រមាញ់​ Sanchez បានបញ្ចប់ជាផ្លូវការ​ហើយ។ លោក Rummenigge បាន​និយាយថា “​ខ្ញុំមិនដឹងអ្វីដែល Sanchez បាននិយាយទេ ប៉ុន្តែយើងលែងពាក់ព័ន្ធ​ទៀតហើយ”។

          ការសារភាពរបស់​លោក Rummenigge បានធ្វើ​ឲ្យ​ City ក្លាយជា​ក្លឹប​តែ​មួយ​គត់​ដែល​កំពុងតាមប្រមាញ់​ Sanchez ប្រសិនបើ​កីឡាករ​រូបនេះពិតជា​ចាក ចេញពីក្លឹប​Arsenal មែន៕

adverise with khmeread