adverise with khmeread Beer

តើស្រាបៀរពិតជាធ្វើឲ្យការរួមភេទបានយូរ មែនឬ?

ជាទូទៅមនុស្សយើងផឹក​ស្រាបៀរតែប៉ុន្មាន​កំប៉ុងចាប់ផ្តើម​ស្រវឹង​ធ្លាក់​ភ្នែក​បាត់ទៅហើយ ប៉ុន្តែអ្នកជំនាញ​ខាងសិចបាន​អះអាងថា តាមពិតស្រាបៀរអាច​​ធ្វើ​ឲ្យ​សកម្មភាព​លើគ្រែ​របស់អ្នក​បាន​ប្រសើរ​ទៅវិញ​ទេ។

ការទទួលទាន​ស្រាបៀរបួនប្រាំកំប៉ុងពិតជាអាចបង្កើន​ចំណង់រួមរក្ស​របស់​អ្នក​និងជួយឲ្យបុរសរួមភេទបានយូរ។

ក្រៅពីការជឿជាក់បែបនេះ វេជ្ជបណ្ឌិត ខាត វ៉ានឃើក (Kat Van Kirk) អះអាងបន្ថែមថា ការ​ផឹក​ស្រា​បៀរ​ពីរបីថូក៏អាច​ធ្វើ​ប្រដាប់ភេទបុរសរឹងនិងរួមភេទ​បាន​យូរដែរ។

ស្រាបៀរសម្បូរដោយជាតិហ្វីតូត្រូហ្សេន​ដែលកើតចេញពីជាតិអាល់កុល ក្នុងស្រាបៀរហើយ​តាមវិទ្យាសាស្ត្រ សារធាតុទាំងនេះ​អាចពន្យា​ការ​ចេញទឹក​កាម​របស់បុរស។

 អ្នក​​ឯកទេសសិច​ដែលមានមូលដ្ឋាននៅ​ទីក្រុងឡូស​អែនជើឡេស​អះអាង​ថា ស្រាបៀរទឹក​ខ្មៅ​ដូចជា​ស្រាបៀររសជាតិល្វីងនិងប្រភេទស្តាវ ពិតជាជួយ​បង្កើត​អារម្មណ៍​សិច។

 អារម្មណ៍បែបនេះកើតឡើង​ដោយ​សារតែកម្រិតជាតិដែកកើន​ឡើង​ខ្ពស់​ក្នុង​​កោ​សិកា​ឈាម​ហើយ​ដូច្នេះឈាម​បាន​ហូរ​ទៅកាន់​ប្រដាប់ភេទ។​ មិនគ្រាន់តែ​ជួយ​ដល់បញ្ហាសិច​ប៉ុណ្ណោះទេ ការសិក្សាដោយមជ្ឈមណ្ឌល Fondazione di Ricerca e Cura របស់ប្រទេ​ស​អ៊ីតាលីរក​ឃើញ​ថា ការទទួល​ទាន​ស្រាពីរបី​កំ​ប៉ុង​​ក្នុងមួយថ្ងៃ​ក៏អាចជួយ​កាត់​បន្ថយ​អត្រាកើតជំងឺ​បេះដូងនិង​ជំងឺ​ដាច់សរសៃ​ឈាមក្នុងខួរក្បាល​​ ឬ ស្ត្រូកបាន​មួយភាគបីផងដែរ។

ការសិក្សានេះបានលើកឡើងថា ការទទួលទាន​ស្រាបៀរ​ពីរបីកំប៉ុងបូក​រួម​នឹងលំហាត់ប្រាណជាប្រចាំ​អាច​ជួយដល់បេះដូងរបស់អ្នកកាន់តែ​ប្រសើរ​និង​ជួយ​​ឲ្យ​អ្នករួមភេទបានយូរ៕

 

ប្រភព៖ ដេលីស្តា

adverise with khmeread
ប្រភព៖ ដេលីស្តា

មតិយោបល់