Streetfighterv 1600

ក្រុមហ៊ុន​ហ្គេម Capcom ចេញ​វីដេអូ​បង្ហាញ​ពី​ហ្គេម​ថ្មី Street Fighter 5 របស់ខ្លួន​

    ​ក្រុមហ៊ុន​ហ្គេម Capcom កាលពី​ថ្ងៃ​អង្គារ​បានបង្ហាញ​នូវ​វីដេអូ​ឃ្លី​ប​ខ្លី ដែល​ចេញផ្សាយ​ពី​ផលិតផល​ហ្គេម​ថ្មី​របស់ខ្លួន ឈ្មោះថា Street Fighter 5 ដែល​នឹង​មកដល់​ឆាប់ៗ​ខាងមុខនេះ​។​

​    ​ចំពោះ​ហ្គេម​ជំនាន់​ថ្មី​នេះ​មាន​តួអង្គ​១៦​នាក់ ហើយក៏​មានការ​កែតម្រូវ​ខ្លះៗ​ទៅលើ​តួអង្គ​ដូចជា M. Bison ដែល​កើន​នូវ​ជំនាញ​បំផ្លាញ​បន្ថែម និង Ryu ដែល​ទទួល​នូវ​កម្លាំង​កំហឹង​រឹតតែ​សាហាវ​។

​    ​ហ្គេម​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​រំជើបរំជួល​និង​អន្ទះសារ​ចង់​លេង​ជាក់​ជាមិនខាន​។ ហើយ​វា​នឹងមាន​ដាក់លក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែកុម្ភៈ​ខាងមុខ​នេះហើយ​៕

 

មតិយោបល់