1

មូលហេតុ​ដែល​នារី​គួរ​បត់ជើងតូច​ភ្លាម​ក្រោយ​រួមភេទ​

​    ​វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​បារម្ភ​អំពី​សុខភាព​ផ្លូវភេទ​របស់​អ្នក​។ ការ​បត់ជើងតូច​ភ្លាម​បន្ទាប់ពី​រួមភេទ​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក និង​រាងកាយ​របស់​អ្នក ដោយហេតុថា វា​ជួយ​អ្នកប្រឆាំង​ការឆ្លង​មេរោគ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំងមូល​របស់​អ្នក​។

​    ​ទ្វារធំ​មាន​ទីតាំង​កៀក​នឹង​ទ្វារមាស​ណាស់ ដូច្នេះ​មានន័យថា បាក់តេរី​ពី​លាមក​ក៏​ស្ថិតនៅ​កៀក​ទ្វារមាស​ដូចគ្នា​។ ស្ថានភាព​បែបនេះ​ក្រោយ​រួមភេទ​រួច​អាច​បណ្តាលឱ្យ​អ្នក​ជួប​រឿង​រំខាន​ចិត្តច្រើន​។ ការ​ស៊ក​ប្រដាប់​ភេទបុរស​នៅពេល​រួមភេទ​អនុញ្ញាតឱ្យ​បាក់តេរី​ចូលមក​កៀក​នឹង​បង្ហូរ​នោម​។

​    ​បន្ទាប់ពី​រួមភេទ មាន​ពពួក​មីក្រុប​និង​បាក់តេរី​ជាច្រើន​នៅ​តំបន់​អង្គ​ជាតិ​នារី និង​រន្ធ​គូទ​។ វា​អាច​រុលចូល និង​ពូន​ផ្តុំ​ពេញ​បង្ហូរ​នោម ដែល​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​នៅក្នុង​ប្លោកនោម​។ ជាការ​ពិត គេ​បា​នស​បញ្ជាក់ថា នេះ​គឺជា​មូលហេតុ​បង្ក​ឱ្យ​ឆ្លង​មេរោគ​ធំ​បំផុត​មួយ​ចំពោះ​ផ្លូវ​បង្ហូរ​នោម​របស់​នារី​។ ដូច្នេះ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​បត់ជើងតូច​ភ្លាម​បន្ទាប់ពី​រួមភេទ​។

​    ​ជាងនេះទៅទៀត ការបាញ់​ទឹករំអិលរ​បស់​ស្ត្រី​មិនអាច​កើតឡើង​តាមរយៈ​បង្ហូរ​នោម​បានទេ ដែល​នេះ​មានន័យថា​វិធី​តែមួយគត់​ដើម្បី​យកចេញ​នូវ​សារធាតុ​ទាំងនេះ ឬ​ភាគល្អិត​ទទួលបាន​ពី​ការរួម​ភេទ គឺ​តាមរយៈ​ការ​បត់ជើងតូច​នេះឯង​។ ហេតុ​ដូច្នេះហើយ ទើបបានជា​ក្រុម​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​បត់ជើងតូច​ក្នុង​រយៈពេល ៤៥ នាទី​បន្ទាប់ពី​ការរួម​ភេទ​។

​    ​ក្រៅពីនេះ អ្នក​អាច​ការពារ​ប្រឆាំង​ការឆ្លង​មេរោគ​ទាំងនេះ និង​ជំងឺ​កាមរោគ​តាមរយៈ​ការប្រើ​ស្រោមអនាម័យ​។

​    ​វិធី​មួយទៀត​ដើម្បី​បង្ការ​ការឆ្លង​មេរោគ​ក្នុង​ផ្លូវ​ទឹកនោម និង​ការពារ​សុខភាព​របស់​អ្នក​គឺ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​ឱ្យបាន​ល្អ​មុន​និង​ក្រោយពេល​រួមភេទ​។ នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ស្ត្រី​ដែល​ងាយ​កើតរោគ​រលាក​ប្លោកនោម​។ ពួកគេ​គួរតែ​លាង​សម្អាត​តំបន់​ទ្វារមាស និង​លាង​ទឹកសាប៊ូ pH បន្ទាប់ពី​រួមរក្ស​រួច​៕

ប្រភព៖ អនឡាញ

អ្នកនឹងចូលចិត្ត

មតិយោបល់