adverise with khmeread 1

ផលប៉ះពាល់​គួរឱ្យ​ភ័យខ្លាច​នៃ​ការ​គេង​មិន​លក់​

​    ​តើ​អ្នក​ចំណាយពេល​ច្រើន​លើ​កុំព្យូទ័រ​ហើយ​គេង​បាន​ប្រហែល​តែ ៣ ម៉ោង​មែន​ទេ​? បើដូច្នោះ​មែន លោកអ្នក​គួរតែ​ចាប់ផ្តើម​បង្កើត​ទម្លាប់​គេង​ឱ្យ​បានល្អ​ឡើងវិញ​ជាបន្ទាន់​។

​    ​ដោយសារតែ​បែបផែន​ជីវិត​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស មនុស្ស​ចាប់ផ្តើម​ទោរ​ទៅ​ទន់​ទៅរក​ការកំណត់​អាទិភាព​លើ​រឿង​ជាច្រើន​ជាជាង​ផ្តោតលើ​សុខភាព​។ នៅពេល​អ្នក​ក្រោក​ជ្រុល​នៅពេល​ព្រឹក អ្នក​ច្បាស់​ជា​ទៅកាន់​អាហារ​ជំរុញ​ថាមពល​ភ្លាមៗ​ជាជាង​សង្វាត​រក​អាហារ​ដែលមាន​សុខភាព​ល្អ​។ ពេល​អ្នក​ចង់​ឡើង​ពី​ជាន់​ទីមួយ​ទៅជា​ន់ទី​ពីរ​ឬ​ទី​បី អ្នក​បែរជា​ជ្រើស​យក​ការឡើង​តាម​ជណ្តើរយន្ត​ជំនួស​ឱ្យ​ការឡើង​តាម​កាំជណ្តើរ​។ ដូចគ្នា​ផងដែរ អ្នក​បាន​លេង​ហ្គេម​សំណព្វចិត្ត​តាម​អន​ឡាញ​រហូតដល់​ពាក់កណ្តាល​យប់ និង​គេង​នៅ​យប់​ជ្រៅ​។ ទាំងអស់នេះ​គឺ​ដោយសារតែ​ឥទ្ធិពល​នៃ​សហស្ស​វត្សរ៍​ថ្មី​។ យើង​នឹង​ភ្ញាក់ខ្លួន​ព្រឺ​ត​ពេល​ដឹងថា វា​ហួសពេល​ទៅហើយ​នៅពេលដែល​យើង​ឃើញ​ខ្លួន​យើង​ដេក​នៅ​នឹង​កន្ទេល​ក្រោក​លែងរួច​។

​    ​ពេលវេលា​តែមួយគត់​ដែល​រាងកាយ​របស់​យើង​អាច​សម្រាក និង​ទាញ​កម្លាំង​មកវិញ​គឺ​នៅពេល​យើង​ចូល​គេង​។ នៅពេល​យើង​ងងុយគេង​និង​ស្ងាប នោះ​រាងកាយ​របស់​យើង​ចង់​ប្រាប់​សញ្ញា​ថា យើង​ចាំបាច់​ត្រូវតែ​ចូល​សម្រាក​ជា​ប្រញាប់​។ ដូច្នេះ ចូរ​ស្រមៃ​សាកមើល​ប្រសិនបើ​យើង​ព្យាយាម​អត់ងងុយ តើ​វា​នឹង​ទៅជា​យ៉ាងណា​? ផលប៉ះពាល់​គឺ​ពិតជា​គួរឱ្យខ្លាច​ណាស់ ក្នុងនោះ​យើង​នឹងត្រូវ​ប្រឈម​ជំងឺ​នាំទៅដល់​សេចក្តីស្លាប់​ចំនួន​បី​ធំៗ​គឺ ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម និង​ជំងឺ​ធាត់​ហួសប្រមាណ​។

​    ​សូម​ទស្សនា​វីដេអូ​នេះ​សម្រាប់​ព័ត៌មាន​លម្អិត​៖

​    ​គន្លឹះ​ដើម្បី​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​គឺ​ត្រូវ​គ្រប់គ្រង​ពេលវេលា​ឱ្យបាន​ល្អ​។ លុបបំបាត់ចោល​រាល់​ទម្លាប់​មិនចាំបាច់ រួច​ផ្គាប់ចិត្ត​ដល់​រាងកាយ​របស់​អ្នក​ជាមួយនឹង​ការបិទ​ភ្នែក​ចំនួន ៧ ទៅ ៨ ម៉ោង​។ កុំ​រង់ចាំ​រហូតដល់​ជម្រើស​ចុងក្រោយ​របស់​អ្នក​គឺ​ត្រូវតែ​គេង​នៅក្រោម​ដី​ជម្រៅ ១ ម៉ែត្រ​ឱ្យសោះ​។

​    ​សូម​ចែករំលែក​អត្ថបទ​នេះ​ដល់​មិត្តភក្តិ​បងប្អូន​ឱ្យបាន​ដឹង​ពី​ផលប៉ះពាល់​គួរឱ្យខ្លាច​បណ្តាលមកពី​ការ​គេង​មិន​លក់​នេះ​ទាំងអស់គ្នា​៕

adverise with khmeread
ប្រភព៖ TED-Ed

អ្នកនឹងចូលចិត្ត

មតិយោបល់