ក្រុម Real Madrid បានកំណត់តម្លៃសម្រាប់កីឡាករដែលជាគោលដៅរបស់ Chelsea ទាំងពីររូប

          ក្លឹប Real Madrid បាន​កំណត់​តម្លៃ​៨៩លានផោន​សម្រាប់​កីឡាករ Alvaro Morata និង Danilo ដែលជាគោលដៅ​ផ្ទេររបស់​ក្រុមតោខៀវ Chelsea។ Morata ​​ចង់​ចាកចេញពី​ក្លឹប ​Real Madrid នៅ​រដូវក្តៅនេះ​ ដោយសារមិនសូវមានឱកាស​លេង​កាល​ពីរដូវកាល​មុន​។

          ខ្សែការពារស្លាបស្តាំ Danilo ក៏ចង់ចាកចេញពី Real Madrid ផងដែរដោយ​សារតែ​មិន​សូវទទួលបាន​ឱកាសបង្ហាញសមត្ថភាព​គ្រប់គ្រាន់ ខណៈ​ក្រុម​យក្ស​អេស្ប៉ាញនេះ​លើក​ពាន​ជើងឯក​ក្របខណ្ឌ La Liga និង​​ CL ​បន្តបន្ទាប់គ្នា។

            អ្នកចាត់ការក្រុម Chelsea លោក Antonio Conte ដែលចង់​ផ្ទេរ Danilo ដើម្បីធ្វើឲ្យ​ Victor Moses មាន​ការប្រកួត​ប្រជែង​ច្រើន​ជាងមុន​នោះ នឹង​ត្រូវ​ចំណាយ​៣០លាន​អឺរ៉ូ​ដើម្បីផ្ទេរ​ខ្សែការពារស្លាបស្តាំនេះ៕

 

adverise with khmeread