adverise with khmeread Fbi data leak 20000 fbi employees

ថ្លើមធំ​ដល់ក​! ក្រុម Hacker ម្នាក់​ប្រកាសថា​ខ្លួន​បាន​លួច​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ភ្នាក់ងារ FBI ប្រហែល​២០.០០០​នាក់​

​    ​Hacker មួយរូប​ទើបតែ​បាន​ទម្លាយ​ថា​ខ្លួន​បាន​លួច​យក​ព័ត៌មាន​របស់​អ្នកធ្វើការ​នៅ FBI ប្រហែល ២០.០០០ នាក់​។ ក្រៅពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​ទាក់ទង​នឹង​អ្នកធ្វើការ​ឲ្យ FBI នេះ Hacker រូបនោះ​ក៏មាន​នូវ​ព័ត៌មាន​ដូចជា​លេខ Credit Card និង email របស់​ទ័ព​អាមេរិក​ផងដែរ​។​

​    ​ការ Hack នេះ​បាន​ចាប់តាំងពី​ឆ្នាំមុន នៅពេល​ដែលមាន​ករណី Hack មួយ​កើតឡើង​នៅ​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​របស់​អាមេរិក ដែល​បាន​ប៉ះពាល់​ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​នៃ​បុគ្គលិក​រដ្ឋាភិបាល​រាប់លាន​នាក់ ហើយ​ទើបតែ​មានការ​ដោះស្រាយ​នៅ​ឆ្នាំនេះ​តែប៉ុណ្ណោះ​។ ប៉ុន្ដែ​ឥឡូវ​មាន Hacker ផ្សេងទៀត ចាប់ផ្ដើម​លួច​នូវ​ព័ត៌មាន​របស់​បុគ្គលិក FBI បន្ថែម​មួយទៀត​ហើយ​។ លើក​នេះ​មិនមែន​តែ FBI តែមួយ​ទេ បូក​រួមទាំង​បុគ្គលិក DHS ដែល​សរុប​ជិត ៣០.០០០ គណនី​ផងដែរ​។​

​    ​ចំពោះ​បញ្ហា​នេះ​រដ្ឋាភិបាល​អាមេរិក​កំពុងតែ​ដោះស្រាយ ដើម្បី​បញ្ជៀ​ស​ពី​ការវាយប្រហារ​មក​បន្ថែ​ម​ទៀត​៕

 

adverise with khmeread
ប្រភព៖ ​ហ្វោ​ស​ប៊ៃ​

អ្នកនឹងចូលចិត្ត

មតិយោបល់