Romelu Lukaku: លោក Jose Mourinho ធ្វើឲ្យខ្ញុំក្លាយជាកីឡាករឆ្នើម

ខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku អះអាងថា គ្រូបង្វឹកក្រុម Man Utd លោក Jose Mourinho បានប្រែក្លាយរូបគេទៅជាកីឡាករឆ្នើមម្នាក់ បន្ទាប់​ពី​បាន ធ្វើការងារជាមួយគ្នាត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។

 

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ រកបានគ្រាប់បាល់ដំបូងសម្រាប់ក្លឹប​Man Utd ក្នុងដំណើរ​ប្រកួតកម្តៅសាច់ដុំលើកទី២នៅសហរដ្ឋអាមេរិកដោយយ​ក​ឈ្នះក្រុម Real Salt Lake ២-១ ។

 

ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះបានអះអាងថា ខ្លួនមានការរីកចម្រើនចាប់​តាំងពីបានជួបជុំជាមួយលោក Mourinho ដែលធ្លាប់ដឹកនាំខ្លួនអំឡុងរដូវកាលឆ្នាំ ២០១៣/១៤ នៅ Chelsea ប៉ុន្តែ Lukaku ត្រូវ​បានខ្ចីជើងទៅក្លឹប Everton មុនពេល ត្រូវបានលក់ផ្តាច់។

 

Lukaku បាននិយាយថា “គាត់ដឹងថា ខ្ញុំអាចជួយអ្វីខ្លះដល់ក្រុម ហើយគាត់​គឺជាមនុស្សម្នាក់ដែលបានជំរុញខ្ញុំ។ ខ្ញុំក៏ជំរុញខ្លួនឯងផងដែរ ប៉ុន្តែគាត់ធ្វើឲ្យខ្ញុំ​ក្លាយជាកីឡាករឆ្នើម”៕

adverise with khmeread