adverise with khmeread 2

ត​ភា​គៈ តើ​រួមភេទ​ជាមួយ​សាកសព​វា​រំភើប​ខ្លាំងណាស់​មែន​ទេ ពួក​ប្រុស​ព្រាន​?

​    ​ភាពយន្ត The Corpse of Anna Fritz ឆ្នាំ ២០១៥ ត្រូវបាន​និពន្ធ​ដោយ​លោក Hèctor Hernández Vicens និង​លោក Isaac P. Creus និង​ដឹកនាំ​ថត​ផ្ទាល់​ដោយ​លោក Hèctor Hernández Vicens​។ ភាពយន្ត​នេះ​ត្រូវ​បានដាក់​បញ្ចាំង​ដំបូង​នៅ​មហោស្រព​ភាពយន្ត South by Southwest ធ្វើឡើង​នៅ​ទីក្រុង Austin រដ្ឋ​តិច​សាស កាលពី​ខែមីនា​ឆ្នាំ​២០១៥​។​

​    ​នាង Anna Fritz តារា​សម្តែង​ដ៏​ស្រស់ស្អាត​និង​ល្បីល្បាញ​បាន​ស្លាប់ទៅ​នាពេល​ថ្មីៗ​នេះ​។ បុរស​វ័យក្មេង ៣ នាក់​បាន​លបចូល​សាល​ខ្មោច​ដើម្បី​មើលរូប​អាក្រាត​របស់​នា​ង​។ ដោយ​នឹក​ដល់​រូប​សម្រស់​របស់​នាង​មិនអាច​បំភ្លេចបាន អ្នក​ទាំងបី​ក៏បាន​សម្រេចចិត្ត​ក្លាយជា​មនុស្ស​ចុងក្រោយ​គេ​ដែល​នឹង​រួមភេទ​ជាមួយ​នាង​។

​    ​Pau ធ្វើការ​ជា​អ្នករៀបចំ​សណ្តាប់ធ្នាប់​ម្នា​ក់នៅ​មន្ទីរពេទ្យ ជាទី​ដែល​សព​នាង Anna Fritz ត្រូវបាន​ដឹក​យកមក​តម្កល់​។ Pau ជា​យុវជន​ខ្មាស់អៀន​ច្រើន និង​ជា​មនុ​ស្សមឺ​សៗ​។ ជា​ញឹកញាប់ នៅពេល​សាកសព​ស្ត្រី​វ័យក្មេង​ត្រូវបាន​នាំមក​សាល​ខ្មោច Pau មិនអាច​ទ្រាំ​មិន​មើល​សព​ទាំង​នោះឡើយ​។ នៅពេល​តួ​ប្រុស​រូបនេះ​ចូលទៅ​សាល​ខ្មោច​ជាមួយនឹង​សាកសព​របស់​នាង Anna រូបគេ​បាន​ថត​រាងកាយ​អាក្រាត​របស់​នាង រួច​ផ្ញើ​ឱ្យទៅ​មិត្តភក្តិ​ឈ្មោះ Ivan​។

​    ​Ivan និង Javi គឺជា​មិត្តភក្តិ​ជិតស្និទ្ធ​តែ​ពីរ​នាក់​គត់​របស់ Pau ហើយ​ថ្ងៃមួយ​អ្នក​ទាំងពីរ​បាន​ទៅលេង Pau នៅ​មន្ទីរពេទ្យ​។ ពួកគេ​រាង​ស្រវឹងធ្លាក់ភ្នែក​បន្តិច និង​ថែមទាំង​ញៀន​ថ្នាំ​ទៀតផង​។ Ivan នៅ​សុខៗ​បាន​សួរ Pau ថា​តើ​ពួកគេ​អាច​មើល​សព​នាង Anna បាន​ឬក៏​អត់​។ បន្ទាប់ពី​សរសើរ​អំពី​សម្រស់​របស់​នាង​រួច Ivan ស្រាប់តែ​សម្រេចចិត្ត​រួមភេទ​ជាមួយ​នាង​តែម្តង​។ អំឡុង​ឈុត​ឆាក​នេះ Pau បាន​និយាយថា រូបគេ​ចង់​រួមភេទ​ដែរ បន្ទាប់ពី Ivan ចាត់ការ​រួច​។ អំឡុងពេល​កំពុង​រួម​រក្ស ភ្នែក​របស់​នាង Anna ស្រាប់តែ​បើក​ធំៗ ហើយ​នាង​ក៏មាន​ជីវិត​ឡើងវិញ ជាហេតុ​ធ្វើឱ្យ Pau ភ័យ​តក់​ស្ល​ត់​យ៉ាងខ្លាំង​។

​       ហើយ​ពួកគេ​បាន​ព្យាយាម​យក​នាង Anna ទៅ​លាក់ទុក ព្រោះ​មិន​ចង់​លាតត្រដាង​ដល់​សាធារណជន​នូវ​អ្វីដែល​ពួកគេ​បាន​ប្រ​ព្រឹ​ត​នោះទេ​។ ទោះយ៉ាងណា ចំពោះ Javi វិញ​បែរជា​មានចិត្ត​ចង់​ជួយ​នាង Anna ទៅវិញ ព្រោះ Ivan ចង់​សម្លាប់​នាង​ដើម្បី​បិតបាំង​ការពិត​ដែល​រូប​ខ្លួន​បាន​ចាប់រំលោភ​នាង​។ Ivan បានសម្លាប់ Javi ដោយ​អ​ចេតនា​។ ហើយ​ត្រង់ចំណុច​មួយ Ivan និង Pau បាន​ព្យាយាម​សម្លាប់​នាង Anna ម្តងទៀត ប៉ុន្តែ​នាង​បានធ្វើ​ពុធ​ជា​ស្លាប់​ម្តងទៀត​។  នាង​បាន​រកឃើញ​ពេលវេលា​សក្តិសម​មួយ​រួច​ក៏បាន​យក​កន្ត្រៃ​ចាក់​សម្លាប់​អ្នក​ទាំងពីរ​នៅ​ចុងបញ្ចប់​នៃ​សាច់រឿង​៕

 

adverise with khmeread
ប្រភព៖ OzenFilm

អ្នកនឹងចូលចិត្ត

មតិយោបល់