adverise with khmeread 1

ម៉ាស្សា​ត្រង់ចំណុច​ទាំងនេះ ១ នាទី នឹង​ជួយ​សម្រាល​ការឈឺ​ក្រពះ ក្រហាយ​ទ្រូង ហើមពោះ​និង​ឈឺពោះ​

​    ​ការ​ម៉ាស្សា​ដោយ​យកដៃ​ចុច​លើ​រាងកាយ (Acupressure) ត្រូវបាន​ប្រើ​រាប់ពាន់​ឆ្នាំ​មកហើយ​ក្នុងប្រទេស​ចិន​។ វិធីសាស្ត្រ​របស់​ចិន​មួយ​នេះ​ប្រើ​នូវ​គោលការណ៍​ដូចគ្នា​នឹង​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​ដែរ ហើយ​លទ្ធផល​ចេញមក​ក៏​ដូចគ្នា​ផងដែរ​។ វា​ជួយ​ឱ្យ​ស្រួលខ្លួន សុខភាព​ល្អ និង​ព្យាបាល​ជំងឺ​ជាច្រើន​។

​    ​មាន​ចំណុច​ត្រូវ​ម៉ាស្សា​មួយចំនួន ដែល​អាចជួយ​កាត់បន្ថយ​ការឈឺ​ពោះ ក្រហាយ​ទ្រូង និង​ការរំលាយ​អាហារ​។ អ្នក​មិនចាំបាច់​ត្រូវ​យកដៃ​ចុច​ត្រង់​រាល់​ចំណុច​ទាំងអស់​ដែល​បានបង្ហាញ​នោះទេ​។ សូម​ព្យាយាម​ចុច​លើ​ចំណុច ១ ឬ ២ នៃ​ចំណុច​ដែល​បានបង្ហាញ​ទាំងអស់​គឺ​បាន​ហើយៗ​អ្នក​នឹងមាន​អារម្មណ៍​ប្រសើរឡើង​យ៉ាង​ឆាប់រហ័ស​បំផុត​។

​    ​- ចំណុច A៖ ហៅថា ស្នូល​នៃ​ថាមពល​
​    ​ប្រសិនបើ​អ្នក​កំពុង​ដោះស្រាយ​ជាមួយ​ជំងឺ​រ៉ាំរ៉ៃ ឬ​ជំងឺ​គំរាមកំហែង​ដល់​ជីវិត ដូចជា​បញ្ហា​បេះដូង មហារីក ឬ​លើសឈាម សូមកុំ​ចុច​ចំណុច​នេះ​ជ្រៅ​ពេក​។ ហើយក៏​កុំ​ចុច​ត្រង់ចំណុច​នេះ​ឱ្យ​យូរ​ជាង ២ នាទី​ផងដែរ ហើយ​ចុច​វា​ទាល់តែ​ពេល​ពោះ​ទទេរ​ប៉ុណ្ណោះ​។

​    ​ចំណុច​នេះ​មាន​ទីតាំងនៅ​ចំ​ណ្តា​ល​រាងកាយ ពោលគឺ​ស្ថិតនៅ​ចំពាក់​កណ្តាល​រវាង​ឆ្អឹង​ចុងដង្ហើម និង​ផ្ចិត​។ ចុច​ត្រង់ចំណុច​នេះ​នឹង​ជួយ​បន្ថយ​ការឈឺ​ក្រពះ ការ​ទល់លាមក ការ​ឆ្អល់ពោះ ការរំលាយ​អាហារ ក្រហាយ​ទ្រូង និង​អារម្មណ៍​ស្ត្រេ​ស៍ ដូចជា​ព្រួយបារម្ភ​និង​សោកសៅ ដែល​អាច​នាំទៅរក​បញ្ហា​ក្នុងការ​រំលាយ​អាហារ​។

​    ​- ចំណុច B៖ ហៅថា សមុទ្រ​ថាមពល
​    ​ចំណុច​នេះ​ស្ថិតក្រោម​ផ្ចិត​ចំនួន ២ ទទឹង​ម្រាមដៃ​។ ម៉ាស្សា​ត្រង់ចំណុច​នេះ​នឹង​ជួយ​កាត់បន្ថយ​ការឈឺចាប់​ក្នុង​ពោះ និង​ការឈឺ​ខ្នង ការ​ទល់លាមក ការស្ទះ​ដង្ហើម និង​បញ្ហា​រំលាយ​អាហារ​។ អ្នក​អាច​ចុច​ត្រង់ចំណុច​នេះ​ដោយ​ប្រើ​ចុង​ម្រាមដៃ​។ ប្រសិនបើ​ទម្ងន់​ចុង​ម្រាមដៃ​ហាក់​មាន​សភាព​ធ្ងន់​ខ្លាំងពេក អ្នក​អាច​ចុច​វា​ដោយ​ប្រើ​បាតដៃ​ជំនួស​វិញ​។ ចុច​ត្រង់ចំណុច​នេះ​រយៈពេល ១ នាទី និង​ផ្តោតលើ​ការដកដង្ហើម​ឱ្យ​វែងៗ​។

​    ​- ចំណុច C៖ ហៅថា ចំណុច​បី​ម៉ា​យ​
​     ចំណុច​នេះ​គឺ​ស្ថិតនៅក្រោម​អ​ង្គុ​ញ​ចំនួន ៤ ទទឹង​ម្រាមដៃ​និង​ស្ថិត​នៅក្រៅ​ឆ្អឹង​ស្មងជើង​ចំនួន​មួយ​ទទឹង​ម្រាមដៃ​។ ប្រសិនបើ​សាច់ដុំ​កម្រើក​ពេលដែល​អ្នក​លើកជើង​ចុះឡើង អ​ញ្ជឹ​ង​អ្នក​បាន​ចុច​ចំ​កន្លែង​ហើយ​។ ចុច​ត្រង់ចំណុច​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការបន្ថយ​បញ្ហា​ឈឺពោះ ការរំលាយ​អាហារ​ខ្សោយ វិបល្លាស​ក្រពះ និង​ការ​អស់កម្លាំង​។

​    ​- ចំណុច D និង ចំណុច E៖ ហៅថា សមុទ្រ​នៃ​កម្លាំង​រស់​
​    ​ប្រសិនបើ​អ្នក​ប្រេះ​ឆ្អឹង ភ្លាត់ឆ្អឹង ឬ​បាក់ឆ្អឹង សូមកុំ​ចុច​ត្រង់ចំណុច​នេះ​ឱ្យសោះ​។ មួយវិញទៀត ប្រសិនបើ​អ្នកខ្សោយ​ខ្នង សូម​យក​ម្រាមដៃ​ប៉ះ​ស្រាលៗ​រយៈពេល ២ ឬ​៣​នាទី​គឺ​ល្មម​គ្រប់គ្រាន់​ហើយៗ​វា​នឹងមាន​ប្រសិទ្ធភាព​ព្យាបាល​លឿន​ដូចគ្នា​។ ចំណុច E មាន​ទីតាំង​ស្ថិតនៅ​ខ្នង​ផ្នែក​ខាងក្រោម​រាប់​ពី​ឆ្អឹង​កង​ខ្នង​ចំនួន ២ ទទឹង​ម្រាមដៃ​លើ​តំបន់​ចង្កេះ​។ ចំណុច D មាន​ទីតាំង​ស្ថិតនៅ​ខ្នង​ផ្នែក​ខាងក្រោម​រាប់​ពី​ឆ្អឹង​កង​ខ្នង​ចំនួន ៤ ទទឹង​ម្រាមដៃ​លើ​តំបន់​ចង្កេះ​។ ម៉ាស្សា​ត្រង់ចំណុច​ទាំងពីរ​នេះ​នឹង​ជួយ​អ្នក​ក្នុងការ​បន្ធូរបន្ថយ​ការពិបាក​រំលាយ​អាហារ ការឈឺ​ពោះ និង​ការឈឺ​ក្រពះ​។

​    ​- ចំណុច F៖ ហៅថា ចៅលួត​ប្រុស​
​    ​ចំណុច​នេះ​មាន​ទីតាំង​ស្ថិតនៅ​ផ្នែក​កោង​នៃ​បាតជើង ពោលគឺ ១ ទទឹង​មេដៃ​ពី​ថ្លើម​ជើង​ឆ្ពោះទៅ​កែងជើង​។ ចុច​ត្រង់ចំណុច​នេះ​នឹង​ជួយ​សម្រាល​ការឈឺចាប់​ក្នុង​ពោះ ការឈឺ​ក្រពះ ការពិបាក​រំលាយ​អាហារ និង​ការ​រាគរូស​។ ជាងនេះទៅទៀត វា​ក៏​ជួយ​រក្សា​តុល្យភាព​អារម្មណ៍​របស់​មនុស្ស​ដែល​ពូកែ​ព្រួយបារម្ភ​ផងដែរ​។

​    ​- ចំណុច G៖ ហៅថា ច្រកទ្វារ​ក្នុង​
​    ​ចំណុច​នេះ​មាន​ទីតាំង​ស្ថិតនៅ​ពាក់កណ្តាល​នៃ​កំភួនដៃ​ផ្នែក​ខាងក្នុង និង​ស្ថិតក្នុង​ចម្ងាយ​ប្រហែល ២,៥  ទទឹង​ម្រាមដៃ​ក្រោម​ក​ន្លា​ក់ក​ដៃ​។ ចុច​ត្រង់ចំណុច​នេះ​នឹង​ជួយ​សម្រាល​ការឈឺ​ក្រពះ ការរំលាយ​អាហារ ការ​រកកល់​ក្អួតចង្អោរ និង​ការ​ធុញថប់​ក្នុង​អារម្មណ៍​។ ត្រូវ​ចុច​ត្រង់ចំណុច​នេះ​រយៈពេល ១ នាទី ហើយ​ដកដង្ហើម​ឱ្យ​វែងៗ​។ ចុច​ជា​លក្ខណៈ​ដង​ទំ​ពក់ ហើយ​ចុច​ឱ្យ​ខ្លាំង​។

​    ​បន្ទាប់ពី​ម៉ាស្សា​រួច ផឹកទឹក​ឱ្យ​ច្រើន​ដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់