សំណើ៦៦លានផោនរបស់ Liverpool ដើម្បីផ្ទេរកីឡាករ Naby Keita ត្រូវបានក្លឹប RB Leipzig បដិសេធ

          ក្រុម RB Leipzig បាន​បដិសេធសំណើផ្ទេរលើកទីពីររបស់ក្លឹប Liverpool ដែលមានទឺកប្រាក់​៦៦លានផោន​​សម្រាប់ខ្សែបម្រើ Naby Keita។ ក្លឹបអាល្លឺ​ម៉ង់​នេះ​ប្តេជ្ញាថា នឹងមិនលក់​ Keita ក្នុងអំឡុង​រដូវកាល​ទិញ​ដូរកីឡាករនេះទេ​ ។

          ក្លឹប Liverpool ​ដាក់សំណើដំបូង​ដែលមានទឹកប្រាក់​៥៧​លានផោនប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល ​ហើយ​ Liverpool បានបន្ថែម៩លាន​ផោន​ទៀត​ដែលអាច ចាត់ទុកថា ជា​កិច្ចព្រមព្រៀងផ្ទេរ​ខ្ពស់បំផុត​មិនធ្លាប់មានរបស់​ក្លឹប Liverpool។

          ប៉ុន្តែក្លឹប Leipzig នៅតែប្រកាន់ជំហរយ៉ាងរឹងមាំ បើទោះបីជា​កីឡាករ​រូបនេះបង្ហាញ​ចេតនាចង់ចាកចេញក៏ដោយ។ Liverpool ​នៅតែចាប់អារម្មណ៍នឹង Keita ប៉ុន្តែ​គេនៅរង់ចាំមើលថា តើគួរតែត្រឡប់​ទៅរកកីឡាកររូបនេះជាថ្មី​ទៀត​​ឬយ៉ាងណា៕

adverise with khmeread