adverise with khmeread 0

អា​ថ៍កំ​បាំង​ក្នុងការ​សម្រក​ទម្ងន់​គឺ​នៅតែ​ជុំវិញ​ផ្ទះបាយ​របស់​អ្នក​ប៉ុណ្ណោះ​!

​    ​ហេតុអ្វី​ចាំបាច់​លេបថ្នាំ​ថ្លៃៗ​ដើម្បី​សម្រក​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​របស់​អ្នក​? ថ្នាំ​ទាំងនោះ​អាចមាន​គ្រោះថ្នាក់​លាក់​មុខ​ចំពោះ​រាងកាយ​របស់​អ្នក​ថែមទៀត​។

​    ​មុននឹង​ប្រថុយប្រថាន​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​ទាំងនោះ សូម​ព្យាយាម​មើលទៅ​ផ្ទះបាយ​របស់​អ្នក​ជាមុនសិន ព្រោះ​គ្រឿងផ្សំ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ដុត​ជាតិ​ខ្លាញ់​របស់​អ្នក​អាច​នឹង​នៅ​ទីនោះ​។ សូម​សាកល្បង​វិធី​ងាយស្រួល និង​បែប​ធម្មជាតិ​នេះ​ដើម្បី​សម្រក​ទម្ងន់​។

​    ​ខាងក្រោម​នេះ​គឺជា​ភេសជ្ជៈ​ផ្សំ​ខ្លួនឯង​មួយចំនួន​ដែល​អាចជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន​៖
​    ​- ទឹកក្រូច​ឆ្មា ឬ​ក្រូច​ភ្លា ២ ស្លាបព្រា​បាយ​
​    ​- ខ្ញី​មួយ​ស្លាបព្រា​កាហ្វេ​
​    ​- ម្ទេស​ហឹរ​មួយ​ស្លាបព្រា​កាហ្វេ​
​    ​- ទឹក ៣០០ មិ​ល្លី​លីត្រ​
​    ​- ទឹក​ស៊ី​រ៉ូ​ស្លឹក​មន ១ ស្លាបព្រា​បាយ (​អាចមាន​លក់​តាម​ផ្សារ​ទំនើប​)

​    ​ចិត​ចំបក​ខ្ញី រួច​កាត់​ជា​ចំណិត​តូចៗ បន្ទាប់មក​ដាក់​ក្នុង​កែវ​ដែល​មានទឹក ៣០០ មិ​ល្លី​លីត្រ​។ លាយ​បញ្ចូល​គ្នា​ជាមួយ​ទឹកក្រូច​ភ្លា ម្ទេស និង​ទឹក​ស៊ី​រ៉ូ​ស្លឹក​មន​។ ទឹកក្រូច​ភ្លា​គឺជា​គ្រឿងផ្សំ​សំខាន់បំផុត​ក្នុង​រូបមន្ត​មួយ​នេះ ព្រោះ​វា​មាន​ជាតិគីមី ដែល​អាច​បន្សាប​ជាតិ​ពល​ក្នុង​ថ្លើម ដូច្នេះ​វា​នឹង​ជួយ​បំពេញមុខ​ងាយ​យ៉ាងសំខាន់​ក្នុង​រាងកាយ​របស់​អ្នក​។ ពេលវេលា​ល្អ​បំផុត​ដើម្បី​ផឹកទឹក​ផ្សំ​នេះ​គឺ​នៅមុន​ចូល​គេង​។

​    ​ការរំលាយ​អាហារ​គឺជា​ដំណើរការ​មួយ ដែល​រាងកាយ​របស់​យើង​បំ​លែង​អ្វីដែល​យើង​ទទួលទាន និង​ផឹក​ទៅជា​ថាមពល​។ អំឡុង​ដំណើរការ​នេះ ជាតិ​កាល់​ឡូរី​ក្នុង​អាហារ និង​ភេសជ្ជៈ​ត្រូវបាន​រួមបញ្ចូល​គ្នា​ជាមួយនឹង​អុកស៊ីសែន​ដើម្បី​បញ្ចេញ​ថាមពល​ដែល​រាងកាយ​ត្រូវការ​។

​    ​ការបង្កើន​ការរំលាយ​អាហារ​នឹង​ជួយ​រាងកាយ​របស់​យើង​ដុត​ជាតិ​កាល់​ឡូរី​បន្ថែម​ពេញ​មួយថ្ងៃ​។


​    ​
​    ​ខាងក្រោម​នេះ​គឺជា​រូបមន្ត​មួយទៀត​ដើម្បី​បង្កើន​ការរំលាយ​អាហារ​៖
​    ​- ទឹកកក ៦ ដុំ​
​    ​- ប៉េងប៉ោះ ២ ផ្លែ​
​    ​- ខ្ទឹម ៤ កំ​ពិស​
​    ​- ទឹក ៥០០ មិ​ល្លី​លីត្រ​
​    ​- ទឹកក្រូច​ភ្លា ៦ ស្លាបព្រា​បាយ​

​    ​កិន​វា​ចូលគ្នា រួច​ផឹក​វា​មុន​អាហារ​ពេលព្រឹក​។ ខ្ទឹម​គឺជា​គ្រឿងផ្សំ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​សម្រក​ទម្ងន់ ដោយសារតែ​ប្រសិទ្ធភាព​បង្កើត​កម្តៅ​របស់​វា ដែល​ជួយ​ឱ្យមាន​ភាព​សកម្ម​ក្នុងការ​រំលាយ​អាហារ ហេតុនេះ​ហេតុ​ទើប​ធ្វើឱ្យ​ខ្ទឹម​ក្លាយជា​អ្នក​ដុត​ជាតិ​ខ្លាញ់ និង​កាល់​ឡូរី​ដ៏​ខ្លាំងក្លា​មួយ​៕

 

adverise with khmeread
ប្រភព៖ TNP

អ្នកនឹងចូលចិត្ត

មតិយោបល់