​ភ្លៀង​ឥត​ស្រាកស្រាន្ត​ប៉ុន្មាន​សប្តាហ៍​មកនេះ បាន​ពន្លិច​ទីក្រុង​ហូជីមិញ​

ភ្លៀង​ដ៏​ខ្លាំង​មួយ​ដែល​បាន​ធ្លាក់​ជាច្រើន​ម៉ោង​នៅ​ទីក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ជន់​លិច​ផ្លូវ​ជាច្រើន​នៅក្នុង​ទីក្រុង ដោយ​បង្អាក់​ការធ្វើដំណើរ​ពេល​ល្ងាច​។​

​ភ្លៀង​ដ៏​ធំ​នេះ​ដែល​បានចាប់ផ្ដើម​នៅ​ម៉ោង ៤ កន្លះ​រហូតដល់​ម៉ោង ៧ ល្ងាច បាន​បង្ក​ឱ្យ​ផ្លូវ​ជាច្រើន​នៅ​ទីក្រុង​ភាគខាងត្បូង​វៀតណាម​មួយ​នេះ​ក្លាយជា​ទន្លេ​។​

​ផ្ទះ​នៅតាម​បណ្ដោយ​ផ្លូវ​ក៏​ជន​លិច​មិនធម្មតា​ដែរ​ដោយសារ​ភ្លៀង​មួយ​មេ​ធំ​នេះ​។​

​ទឹកជំនន់​ទឹកភ្លៀង​នៅក្បែរ​ស្ពាន​សាយ​ហ្គ​ន​ក្នុង​ខណ្ឌ​បី​ង​ថា​ញ់​បាន​កើនឡើង​យ៉ាងខ្ពស់​ដោយ​ធ្វើឱ្យ​អ្នកបើកបរ​មិនអាច​សម្គាល់​ផ្លូវ​ជិះ​និង​ចិញ្ចើមផ្លូវ​។​

​ចំណែកឯ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​វិញ​ត្រូវ​បង្ខំចិត្ត​ពន្លត់​ម៉ូតូ​និង​រក​ទី​គោក​ដើម្បី​រង់ចាំ​ទឹក​ស្រក​៕

 

adverise with khmeread