Angelina Jolie នាំកូនដើរលេង ទាំងមិនបានពាក់អាវត្រនាប់ខាងក្នុង!!!

Angelina Jolie ប្រហែលជាមានវ័យជាង ៤០ឆ្នាំមែន ប៉ុន្តែនាងមើលទៅពិតជានៅតែមានរូបសម្បត្តិដ៏គួរឱ្យទាក់ទាញជាមួយនឹងសុខភាពពេញលេញ ខណៈដែលនាងបានបង្ហាញខ្លួនជាសាធារណៈកាលពីសប្តាហ៍មុន អំឡុងការដើរទិញអីវ៉ាន់មួយ។

ម្ចាស់ពានរង្វាន់ Oscar ដ៏ស្រស់ស្អាតរូបនេះត្រូវបានគេប្រទះឃើញមិនមានពាក់អាវត្រនាប់ទេ នៅក្នុងឈុតសម្លៀកបំពាក់កន្សែងពណ៌ប្រផេះ គ្របដណ្តប់ទៅលើឈុតរ៉ូបពណ៌ខ្មៅ ខណៈដែលនាងបាននាំកូនៗរបស់ខ្លួនបីនាក់ធ្វើដំណើរទៅកាន់ហាងលក់តុក្តតាស្ថិតក្នុងទីក្រុង Los Angeles ។

អំឡុងដំណើរខាងកម្សាន្តខាងក្រៅដ៏រីករាយ កូនស្រីវ័យ ១១ឆ្នាំរបស់នាងជាមួយនឹងលោក Brad Pitt បានបង្ហាញនូវម៉ូតសក់វែកចំហៀង ដែលផ្នែកឆ្វេងស្តាំនៃក្បាលរបស់នាងត្រូវបានកោរដ៏គួរឱ្យចាប់អារម្មណ៍។ អ្នកអមដំណើរដទៃទៀតជាមួយនាងគឺជាកូនស្រីចិញ្ចឹមវ័យ ១២ឆ្នាំរបស់នាង Zahara និងកូនស្រីបង្កើតវ័យ ៩ឆ្នាំ Vivienne ។

Jolie វ័យ ៤២ឆ្នាំ និងលោក Pitt វ័យ ៥៣ឆ្នាំ បានជាប់នៅក្នុងសមរភូមិតស៊ូក្តីមួយ បន្ទាប់ពីនាងបានដាក់ពាក្យបណ្តឹងលែងលះកាលពីខែកញ្ញា ឆ្នាំមុន។

នៅពេលជាមួយគ្នានោះដែរ Jolie ទាមទារសិទ្ធិគ្រប់គ្រងទាំងស្រុងសម្រាប់កូនៗទាំងប្រាំមួយរបស់ពួកគេ ប៉ុន្តែលោក Pitt ក៏បានតស៊ូនៅតុលាការជាមួយនឹងសំណើនេះដែរ។

នៅក្នុងខែធ្នូ តុលាការបានបង្ហើបឱ្យដឹងថា បណ្តឹងភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាបណ្តោះអាសន្នទាក់ទងទៅនឹងជោគវាសនាកូនរបស់ពួកគេ ដោយ Angelina មានសិទ្ធិគ្រប់គ្រង ខណៈដែលអនុញ្ញាតឱ្យស្វាមីរបស់នាងមានសិទ្ធិ "សួរសុខទុក្ខក្នុងនាមជាអាណាព្យាបាល"៕

adverise with khmeread