មិននឹកស្មានថាជើងមាន់ល្អសម្រាប់នារីៗដល់ម្លឹងទេ!!! ហូបរាល់ថ្ងៃតែមិនដឹងទាល់តែសោះ

ជើងមាន់សព្វថ្ងៃមានការពេញនិយមក្នុងស្រទាប់យុវវ័យ ប៉ុន្តែពួកគេមិនដែលបានដឹងពីអត្ថប្រយោជន៍របស់ជើងមាន់ចំពោះសុខភាពសម្រស់ពួកគេកម្រិតណាទេ។

ក្នុងជើងមាន់និងក្បាលមាន់គឺពោរពេញទៅដោយជាតិកូឡាជែន។ វាជាសារជាតិមួយល្អបំផុតសម្រាប់ថែរក្សាស្បែកឱ្យនៅវ័យក្មេង និងតឹងណែនល្អ។ លោកអ្នកអាចកត់សម្គាល់ឃើញ ជាតិកូឡាជែន (អន្ធិលៗ) ក្នុងជើងមាន់ចាប់ផ្តើមចេញមកក្រៅ នៅពេលក្លាសេឱ្យត្រជាក់។ 

ដើម្បីទាញយកប្រសិទ្ធភាពពីជាតិកូឡាជែនមកជំនួយស្បែក លោកអ្នកគួរទទួលទានបន្ថែមជាមួយជាតិវីតាមីន C។ ប្រសិនបើធ្វើស៊ុបជើងមាន់ លោកអ្នកគួរច្របាច់ក្រូចឆ្មាបន្ថែម (សម្បូរវីតាមីន C) ដើម្បីសម្រស់កាន់តែក្មេងវ័យ និងស្បែកហាប់ណែនល្អ។ ជាតិកូឡាជែនក៏ជួយពន្យារភាពចាស់ជ្រីវជ្រួញផងដែរ៕

adverise with khmeread