adverise with khmeread 2

ម៉ូតូ​ធំ​ម៉ាក​CBR​បុក​ពីក្រោយ​រថយន្ត​សាំង​យុង​របួសធ្ងន់​២​នាក់​

   ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​ដោយសារតែ​បើក​ម៉ូតូ​ក្នុង​ល្បឿន​ពេក​បាន​ជ្រុល​មក​បុក​ពីក្រោយ​រថយន្ត​សាំង​យ៉ុង​យ៉ាង​ពេញទំហឹង ខណ​:​ដែល​រថយន្ត​កំពុង​បង្អង់​ល្បឿន​ដើម្បី​ឈប់​ស្តុ​ប​។​

    ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់​ថ្ងៃទី​០៩ កុ​ម្ភះ ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    ប្រភពពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​សាំង​យ៉ុង​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-5790 បើក​ដោយ​បុរស​ម្នាក់ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី ទិសដៅ​ពី​កើ​តទៅ​លិច ។​

    ខណ​:​ពេល​បើក​ជិត​មកដល់​ចំណុចកើតហេតុ​ដែលជា​ក​ន្លែ​ង​ឈប់​ស្តុ​ប​នោះ រថយន្ត​ក៏បាន​បង្អង់​ល្បឿន ភ្លាមៗ​នោះដែរ ក៏​ស្រាប់​តែមាន​ម៉ូតូ​ធុន​ធំ​មួយគ្រឿង ម៉ាក​ហុងដា CBR ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CJ-6665 ជិះ​ដោយ​បុរស​២​នាក់ ក្នុង​ល្បឿន​លឿន​តាមផ្លូវ​សហ​ព័​ន្ឋ​រុស្ស៊ី​ទិសដៅ​ពី​កើ​តទៅ​លិច ស្របគ្នា​មកពី​ក្រោយ វ៉ា​ក់​ចាប់​ហ្វ្រាំង​មិនទាន់​ជ្រុល​មក​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​អ្នក​ឌុប​ហោះ​ទៅបុក​និង​កញ្ចក់​ក្រោយ​រថយន្ត រងរបួស​ធ្ងន់​ដេក​ស្តូក​នៅ​និង​កន្លែង​និង​ម្នាក់ទៀត​រងរបួស​បែក​ក្បាល​ហូរឈាម​ស្រោច​ខ្លួន ។ ចំណែក​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​ទាំងសងខាង ។​

    ក្រោយពេល​កើតហេតុ​បុរស​រងរបួស​ទាំង​២​នាក់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់ ៕​

adverise with khmeread

មតិយោបល់