អ៊ីចឹងទេតើ ទើបស៊ុបប៉ូវរបស់ចិនឧស្សាហ៍រោយវាពីលើម៉្លេះ!

កូវឈី (Goji Berry) គឺជាផ្លែមួយគេយកមកធ្វើជាឱសថបុរាណចិន និងប្រើក្នុងស៊ុបដើម្បីប៉ូវកម្លាំង។ ផ្លែនេះមានផ្ទុកសារធាតុដូចជា អាមីណូអាស៊ីត សារធាតុរ៉ែ ប្រូតេអ៊ីន វីតាមីន B ចម្រុះ សារធាតុប្រឆាំងអុកស៊ីតកម្ម បង្ការការរលាក ប្រឆាំងផ្សិត និងបាក់តេរី ហើយពួកវាក៏សម្បូរទៅដោយសារធាតុស៊ីលីនីម និងប៉ូតាស្យូមផងដែរ។

អត្ថប្រយោជន៍កូវឈី រួមមាន៖

១. ទប់ស្កាត់ការលូតលាស់របស់ដុំសាច់មហារីកនិងបង្កើនភាពធន់នឹងជំងឺ។
២. ប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលមានឥទ្ធិពលពន្យារអាយុជីវិតនិងធ្វើឱ្យប្រសើរឡើងនូវការចងចាំ។
៣. បន្សាបឥទ្ធិពលបន្ទាប់បន្សំរបស់វិធីព្យាបាលគីមីនិងវិទ្យុសកម្ម។
៤. រក្សាសម្ពាធឈាមនិងជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព។
៥. បន្ថយកូឡេស្តេរ៉ុល និង សម្រកទម្ងន់។
៦. ជួយឱ្យភ្នែកមើលច្បាស់ល្អ។
៧. ជួយដល់មុខងារថ្លើមមានសុខភាពល្អ។
៨. ជួយដល់មុខងារនៃតម្រងនោម។
៩. បង្កើនការស្រូបយកជាតិកាល់ស្យូម៕

adverise with khmeread