ពាក្យថាខ្ជិលមិនល្អទេ...ប៉ុន្តែបើខ្ជិលតាមរបៀបទាំង ៥ នេះវិញ គឺល្អឡើងវិញ

ភាពខ្ជិលនឹងមិនធ្វើឱ្យជីវិតរបស់អ្នកល្អគ្រប់វិនាទីនោះទេ ដូច្នេះហើយភាពខ្ជិលច្រអូសក្លាយជារឿងអាក្រក់ធំបំផុតសម្រាប់មនុស្ស។

ប៉ុន្ដែនេះមិនទាន់អាចយកជាការនោះទេ ព្រោះការអះអាងមិនមានតម្លាភាព។ ពិតណាស់ ភាពសកម្មនឹងធ្វើឱ្យជីវិតមនុស្សល្អច្រើនជាងអាក្រក់។ យ៉ាងណាមិញ យោងតាមការសិក្សាបង្ហាញថា ភាពខ្ជិលច្រអូសក៏ល្អដល់ការបង្កើតថ្មី ភាពច្នៃប្រឌិត និងការលើកកម្ពស់ទឹកចិត្តដែរ។

សូមជ្រៀបថា យើងមិនបានជំរុញទឹកចិត្តរបស់អ្នកឱ្យចំណាយពេលគេងលើគ្រែដេក មើលទូរទស្សន៍...ពេញមួយជីវិតនោះទេ ប៉ុន្ដែយើងប្រាប់អ្នកនូវអត្ថប្រយោជន៍នៃការប្រើប្រាស់ពេលវេលានិងសម្រាក នៅពេលអ្នកត្រូវការ។ នេះនឹងជួយអ្នកស្រស់ស្រាយច្រើន និងមានថាមពលពេញមួយថ្ងៃ។

ហើយយើងនឹងបកស្រាយថា ការខ្ជិលច្រអូសល្អយ៉ាងណាសម្រាប់អ្នក ហើយពេលក្រោយនៅពេលអ្នកគេងមួយស្រឡេត អ្នកនឹងពេញចិត្តនឹងការគេងរបស់អ្នកជាមិនខាន។

១. ជំរុញការធ្វើលំហាត់ប្រាណ ៖ ប្រសិនបើអ្នកខ្ជិល មិនមានពេលហាត់ប្រាណរយៈពេលយូរ អ្នកនឹងផ្ដោតការធ្វើលំហាត់ប្រាណរយៈពេលខ្លី។ ហើយការធ្វើលំហាត់រយៈពេលខ្លីក៏ធ្វើឱ្យអ្នកមានសុខភាពល្អដែរ។

២. សម្ពាធឈាមដើរស្រួលល្អ ៖ ស្ដ្រេស ចង្វាក់បេះដូងលោតញាប់ ឡើងសម្ពាធឈាម ធា្លក់ទឹកចិត្ត គ្រាន់តែដក់ដង្ហើមឱ្យវែង ហើយដេក អ្នកនឹងមានសន្តិភាព។

៣. ប្រសិទ្ធភាពការងារ ៖ ភាពខ្ជិលអាចបង្ខំឱ្យមនុស្សមានសមត្ថភាព ដោយសារតែជិតដល់ពេលត្រូវបញ្ចប់អ្វីមួយ ពួកគេនឹងស្ទុះធ្វើវាតែមួយពព្រិចភ្នែកប៉ុណ្ណោះ ហើយថែមទាំងបានសម្រាកកាយាទៀតផង។

៤. ការខ្ជិលច្រអូសស្រដៀងទៅនឹងឱសថធម្មជាតិមួយដែរ។ វាស្មើនឹងអ្នកផឹកកាហ្វេពេលព្រឹក ហិតក្លិនផ្កាក្នុងសួន ឬមើលទេសភាពបៃតងនៅខាងក្រៅ ជួយរាងកាយស្រូបថាមពលឡើងវិញ។

៥. បើទោះជាអ្នកដែលភ្ញាក់លឿនមានការច្នៃប្រឌិត ភាពខ្ជិលច្រអូសក៏មានភាពច្នៃប្រឌិតខាងទស្សនៈវិជ្ជាដែរ។ ហើយនេះអាចឱ្យអ្នកយល់ច្បាស់ពីកម្មវត្ថុ និងមនុស្សក្នុងជីវិតរបស់អ្នកទៀតផង៕

adverise with khmeread