adverise with khmeread 1

ឆេះ​តូប​លក់​ទឹកត្នោតជូរ​ផ្អើល​រថយន្ត​ពន្លត់អគ្គីភ័យ​ខ្លា​ចរាល​ដាល​ដល់​លំនៅដ្ឋាន

     ភ្នំពេញ ៖ តូប​ស្បូវ លក់​ទឹកត្នោតជូរ គ្រឿងក្លែម បាយ​ម្ហូប ចំនួន​២​តូប​ជាប់​គ្នា ខណ​:​ម្ចាស់​ខ្វះ​ការប្រុងប្រយ័ត្ន ភ្លើងចង្ក្រាន​ចម្អិនម្ហូប ទើប​បណ្តាលឱ្យ​ឆាបឆេះ តូប​លក់​ទឹកត្នោតជូរ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់អគ្គីភ័យ ចេញទៅ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​អស់​២​គ្រឿង ជៀសវាង ខ្លាច​រាលដាល​ដល់​លំនៅដ្ឋាន របស់​ពលរដ្ឋ ។​

     ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​០៩​កុ​ម្ភះ ឆ្នាំ​២០១៦ ស្ថិតនៅ ដីឡូត៍​មួយកន្លែង ក្បែរ​រោងចក្រ កាណាឌីយ៉ា ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា តូប​លក់​ទឹកត្នោតជូរ​ចំនួន​២ ប្រក់​ស្បូវ​ទំហំ​៥​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ ជា​តូប​លក់ គ្រឿងក្លែម ទឹកត្នោតជូរ បាយ​ម្ហូប  ពុំមាន​សម្ភារ​:​អ្វី ជា​ដុំកំភួន​ឡើយ ខណ​:​ដែល​ម្ចាស់​ខ្វះ​ការប្រុងប្រយ័ត្ន ធ្វេសប្រហែស ហើយ​ម្យ៉ាង ជារ​ដូង​រាំងស្ងួត តូប​សង់ ពី​កូនឈើ ប្រក់​ស្បូវ ងាយ​ប្រឈម​ទៅនឹង គ្រោះ​អគ្គីភ័យ កាលបើ​យើង​ខ្វះ​ការប្រុងប្រយ័ត្ន ភ្លើងទៀន ភ្លើងចង្ក្រាន នោះ ។​

    តាម​សមត្ថកិច្ច​បានឱ្យដឹងថា អគ្គីភ័យ​ឆេះ​តូប​ខាងលើ បណ្តាលមកពី​ការ​ចម្អិន​អាហារ ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​រាលដាល ឆេះ​អស់​២​តូប តែ​មិន​បង្ក​ឱ្យ​អ្នកណា​រងរបួស​ឡើយ ខូចខាត​តែ​សម្ភារ​: តុ កៅអី របស់របរ​មួយចំនួន សម្រាប់​លក់ដូរ ហើយ​ភ្លើង​រលត់ទៅវិញ បន្ទាប់ពី មាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ ចំនួន​២​គ្រឿង ទៅ​បាញ់​ឱ្យ​រលត់ទៅវិញ កុំឱ្យ​រាលដាល​ទៅ​កន្លែង​ផ្សេង ។​

    ពលរដ្ឋ​រិះគន់​ផងដែរ នេះ​ជា​តូប​លក់ដូរ សង់​ដាច់​ពី​លំនៅដ្ឋាន​របស់​ពលរដ្ឋ ចុះបើ​សង់​ជាប់​ផ្ទះ​វិញ​នោះ ប្រាកដជា​រាលដាល ដល់ផ្ទះ​ពលរដ្ឋ​ជាមិនខាន ហើយ​សំណាង​ហើយ មិន​បង្កឱ្យមាន​អ្នករងរបួស​៕​

adverise with khmeread

មតិយោបល់