ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ ២ ឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន ១២ កញ្ចប់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ ២ បានឃាត់ជនសង្ស័យម្នាក់ និងថ្នាំញៀន ១២ កញ្ចប់លាក់ក្នុងហោប៉ៅខោ ខណៈប៉ូលិសល្បាតប្រទះឃើញជនសង្ស័យជិះម៉ូតូហើយឃាត់ខ្លួន យកមកសាកសួរនាំ កាលពីវេលាម៉ោង១ និង២០នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះគ្មានលេខផ្លូវបេតុង ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សយ ជាតិ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិន ពិតប្រាកដស្នាក់នៅភូមិដើមស្លែង តាមផ្លូវបេតុង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ជាម្ចាស់ថ្នាំក្រាមសថ្លាចំនួន១២កញ្ចប់៥កញ្ចប់ធំ និង៧កញ្ចប់តូច ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនខុសច្បាប់។

បច្ចុប្បន្នបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌឃាត់ខ្លួនបណ្តោះអាសន្ន ចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

adverise with khmeread