​ស្ប៉ត​ពាណិជ្ជកម្ម​ក្រុមហ៊ុន​រថយន្ត Audi ចេញ​ភ្លាម រង​ការរិះគន់​យ៉ាងដំណំ និង​ប្រឈម​ការធ្វើ​ពហិការ​លែង​ទិញ​រថយន្ត​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​នៅ​ចិន​

​ក្រុមហ៊ុន​រថយន្ត Audi រង​ការរិះគន់​ខ្លាំង​ចំពោះ​ពាណិជ្ជកម្ម​មួយ​នៅ​ប្រទេស​ចិន ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​ហៅ​ស្ប៉ត​ពាណិជ្ជកម្ម​នោះ​ថា រើសអើង​ភេទ​។​

​ពាណិជ្ជកម្ម​នោះ​ប្រៀបធៀប​ការទិញ​រថយន្ត​ទៅនឹង​ការស្វែងរក​ប្រពន្ធ ដោយ​និយាយថា ការសម្រេចចិត្ត​ដ៏​សំខាន់​ត្រូវតែ​ធ្វើឡើង​ឱ្យបាន​ប្រុងប្រយ័ត្ន​។​

​ស្ប៉ត​របស់ Audi បានបង្ហាញ​ស្ត្រី​ម្នាក់​ត្រូវបាន​ម្ដាយក្មេក​ឆែកឆេរ​ត្រចៀក ច្រមុះ និង​ធ្មេញ​នៅ​ថ្ងៃ​មង្គលការ​របស់ខ្លួន​។​

​ក្រុមហ៊ុន Audi បាន​និយាយថា​ខ្លួន​ពិតជា​សោកស្ដាយ​ពេក​ក្រៃ ហើយ​ថា​ពាណិជ្ជកម្ម​នោះ​ត្រូវបាន​ដកចេញ​ហើយ​។​

​អ្នកនាំពាក្យ​ម្នាក់​ឱ្យ​ក្រុមហ៊ុន ដែលជា​ផ្នែក​របស់​ក្រុមហ៊ុន Volkswagen Group បាន​ថ្លែងថា "​ទស្សនៈ​ពាណិជ្ជកម្ម​នេះ​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​មនុស្ស​ជាច្រើន​មិន​ទាក់ទង​នឹង​តម្លៃ​របស់​ក្រុមហ៊ុន​យើង​ឡើយ​"​។​

​អ្នកខ្លះ​កំពុង​អំពាវនាវ​ឱ្យមាន​ការធ្វើ​ពហិការ​នៃ​ក្រុមហ៊ុន​ឡាន​អាល្លឺម៉ង់​នេះ ដែល​ត្រូវគេ​ទទួលស្គាល់​ជា​បងធំ​ម្នាក់​នៅ​ប្រទេស​ចិន​ក្នុងចំណោម​ឡាន​ល្បីៗ Mercedes Benz និង BMW​។​

​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់​បាន​ហៅ​ពាណិជ្ជកម្ម​នេះ​ថា ពិតជា​ធ្ងន់ធ្ងរ​ហើយ​ខ្លះ​ថា​ពិតជា​គួរឱ្យ​ខ្ពើម​។ អ្នកប្រើប្រាស់​ម្នាក់​បាន​និយាយថា "​ខ្ញុំ​មិន​ទិញ​ឡាន Audi ក្នុង​ជាតិ​នេះឡើយ​" ស្របពេល​អ្នកដទៃ​ទៀត​ថា ពាណិជ្ជកម្ម​នេះ​គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ខាតបង់​ធ្ងន់ធ្ងរ​បំផុត​៕

ប្រភព៖ បរទេស

adverise with khmeread