AC Milan សម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Bonucci របស់ Juventus ក្នុងតម្លៃ៣៥លានផោន

          ខ្សែការពារ Leonardo Bonucci ត្រូវបានគេចាត់ទុកថា ជា​ខ្សែការ​ពារឆ្នើម​ម្នាក់​ក្នុង​ចំណោម​ខ្សែ​ការ​ពារឆ្នើម​ៗនៅក្របខណ្ឌ Serie A។ កីឡាកររូបនេះបាន​ជួយឲ្យក្រុម​ Juventus លើក​ពាន​ជើងឯក​លីក​៦ដង អំឡុង​ពេល​វេលា​៧ឆ្នាំ​ជា​មួយក្លឹបនេះ។

          សេចក្តីរាយការណ៍​នៅ​អ៊ីតាលីបានលើកឡើងថា ទំនាក់ទំនងរបស់ Bonucci ជាមួយក្លឹប Juventus ចាប់ផ្តើម​ល្អក់កករ បន្ទាប់​ពី​គម្រោងផ្ទេរទៅកាន់​ក្លឹប​ Man City ត្រូវបរាជ័យកាល​ពីរដូវក្តៅឆ្នាំ​មុន។

          ក្លឹប Juventus ចង់ផ្តល់​កិច្ចសន្យាថ្មីបន្ត ប៉ុន្តែ Bonucci បានបដិសេធ។ ក្លឹប​ជើងឯកនៅ​អ៊ីតាលីនេះ ពេញចិត្តនឹង​ធ្វើ​អាជីវកម្មជាមួយគូប្រជែង​សំខាន់របស់​ខ្លួន​នៅពេល AC Milan ហ៊ានចំណាយប្រាក់ច្រើនដើម្បីផ្ទេរកីឡាកររូបនេះ។

          គ្រូបង្វឹក​ក្លឹប AC Milan លោក Vincenzo Montella សប្បាយចិត្ត​ដែលបាន​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរនេះ ដោយជឿថា Bonucci គឺជា​ខ្សែការ​ពារ​ម្នាក់​ក្នុង​ចំណោម​ខ្សែការ​ពា​រឆ្នើម​ក្នុង​ពិភពលោក៕

adverise with khmeread