អ្នកគាំទ្រក្រុម Man Utd និងក្រុម Chelsea ផ្ទុះសង្គ្រាមពាក្យសម្តីតាម បណ្តាញសង្គម

          កាលពីប៉ុន្មានសប្តាហ៍មុននេះខ្សែប្រយុទ្ធ Alvaro Morata របស់ក្រុម Real Madrid ដូចជាបាន​បង្ហាញទិសដៅទៅរក​ពហុកីឡាដ្ឋាន Old Trafford ហើយ​ខ្សែ​ប្រយុទ្ធសញ្ជាតិបែល​ហ្ស៊ិក​ Romelu Lukaku ក៏ត្រៀមចាកចេញពី​ក្លឹប Everton ដើម្បីទៅចូល​រួម​ជាមួយ​ Chelsea។

          ប៉ុន្តែ Man Utd បែរជា​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរ Lukaku ក្នុងតម្លៃ​៧៥ លានផោនបានមុន Chelsea ហើយឥឡូវនេះ Morata ក៏គ្រោងនឹង​មកចូលរួម​ជា​មួយ​ Chelsea ​វិញនៅ​ពហុកីឡាដ្ឋាន Stamford Bridge ដែរ។ Morat​a បាន​និ​យាយលាទៅកាន់ក្លឹប Real Madrid រួច​ហើយ​ នៅពេលដែលកិច្ចព្រមព្រៀង​ផ្ទេរ​៦៧លានផោន​មក​កាន់​ Chelsea គ្រោងនឹង​សម្រេចនៅប៉ុន្មានថ្ងៃបន្ទាប់នេះ។  

            ដូច្នេះ នៅ​ពេល​នេះខ្សែប្រយុទ្ធដែលគេគិតថា ជាគោលដៅ​ផ្ទេរលេខ១ របស់ Chelsea បាន​ចូលរួម​ជាមួយ​ Man Utd ហើយ​កីឡាករ​ដែលជាគោលដៅ​ផ្ទេរ​លេខ​១​របស់​ Man Utd ​គ្រោងនឹងចូលរួមជា​មួយ Chelsea។

          ក្រុមអ្នកគាំទ្ររបស់​ក្លឹបទាំងពីរ​បានព្យាយាម​លើកសរសើរក្លឹបរៀងៗខ្លួន ហើយបង្ហាញថា ក្លឹបរបស់ពួកគេទទួលបាន​កីឡាករ​ឆ្នើម​បំផុត​។ នៅពេល​នេះ​សង្គ្រាមពាក្យសម្តី​តាមបណ្តាញសង្គមរវាងអ្នកគាំទ្រ​ក្លឹប​ Man Utd និង​ Chelsea កំពុង​តែបន្តនៅឡើយ៕

adverise with khmeread