ស្ត្រី ដែលត្រូវពួក ISIS ចាប់ធ្វើជាទាសករផ្លូវភេទ ប្តេជ្ញាកាន់អាវុធសងសឹកពួកភេរវកម្មនេះរហូតដល់ទីបញ្ចប់!!!

ស្រ្តីអំបូរភាគតិចយ៉ាស៊ីឌី (Yazidi) ម្នាក់ដែលត្រូវពួក ISIS ចាប់ជំរិតជាទាសករផ្លូវភេទនោះ បានចូលរួមជាមួយនឹងជួរទាហាន ដូច្នេះនាងអាច "សងសឹក" ទៅលើពួកជ្រុលនិយមទាំងនេះ ដែលបានធ្វើទារុណ្ឌកម្មលើនាង។

នាង Heza Shankal បានចូលរួមជាមួយនឹងក្រុមចលានាតស៊ូនារីមួយក្រុម និងបានធ្វើដំណើរទៅកាន់ទីក្រុងរ៉ាប៉ា ប្រទេសស៊ីរី ដើម្បីប្រយុទ្ធជាមួយនឹងក្រុមភេរកម្មដ៏គ្រោះថ្នាក់របស់ពិភពលោក។

នាង និងប្អូនស្រីរបស់នាងពីរនាក់បានស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់អ្នកដែលត្រូវចាប់ជំរិតផ្សេងទៀត ពេលដែល ISIS បានវាយដណ្តើមទីក្រុង Sinjar ស្ថិតនៅតំបន់ភាគជើងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤ ដោយកាប់សម្លាប់បុរសពេញវ័យ បង្ខំក្មេងប្រុសឱ្យហ្វឹកហាត់ទ័ព និងពង្រត់ស្រ្តី និងក្មេងស្រីធ្វើជាទាសករផ្លូវភេទ។

ISIS បានចាត់ទុកអំបូរយ៉ាស៊ីឌី ដែលមិនមែនជាជនជាតិអារ៉ាប់ ឬអ៊ីស្លាម ជាអ្នកគោរពបូជាអារក្ស និងបានប្តេជ្ញាចិត្តប្រព្រឹត្តិអំពើដ៏ឃោរឃៅប្រឆាំងជាមួយនឹងអំបូរជនជាតិភាគតិចមួយនេះ៕


 

adverise with khmeread