បើកម៉ូតូបុកគោឆ្លងផ្លួវបណ្តាលឱ្យស្លាប់នៅស្រុកកណ្ដាលស្ទឹង

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកគោបណ្ដាលឱ្យស្លាប់អ្នកបើកបរម៉ូតូនៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២០ កក្កដា ២០១៧ លើផ្លូវជាតិលេខ ៣ គីឡូម៉ែត្រលេខ៣០-៣១នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ ហើយសត្វគោបាក់ជើង។

​ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1W.1269បើកបរដោយឈ្មោះ ហ៊ាន សត់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិរវាង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ បើកបរក្នុងទិសដៅពីត្បូងមកជើង (តាកែវមក ភ្នំពេញ) ស្លាប់នៅកន្លែងកើតហេតុ។

​ភាគីគោញី ពណ៌ ស បាក់ជើង ២ ខាងក្រោយ (មិនស្គាល់ម្ចាស់) ដើរឆ្លងផ្លូវពីកើតមកលិចនៅកន្លែងកើតហេតុ។

​បច្ចុប្បន្នម៉ូតូនិងគោ កម្លាំងជំនាញបានយកមករក្សារទុកនៅអធិការដ្ឋាន សាកសពកម្លាំងជំនាញបានប្រគល់ជូនសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread