សមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនជនជាប់ចោទម្នាក់តាមដីកាពីបទប្រើហិង្សា

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌដង្កោបានចាប់ខ្លួនជនជាប់ចោទម្នាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១០ត្រង់ចំណុចផ្លូវលំ ភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៤២ “ឌ’’ដ.ច.ន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ របស់លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ ជា វាសនា ហៅ ប៉ុច ភេទប្រុស អាយុ២០ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការ ប្រព្រឹត្តអំពើហិង្សា ប្រព្រឹត្ត នៅចំណុច បន្ទប់ជួលលេខ៦ខ ផ្លូវលំ ស្ថិតនៅភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

បច្ចុប្បន្នកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការកសាង សំណុំរឿងបញ្ជូនទៅសាលាដបូងរាជធានីភ្នំពេញ៕

adverise with khmeread