Liverpool បានច្រានចោលសំណើ៧២លានផោនសម្រាប់ផ្ទេរខ្សែបម្រើ Coutinho របស់ក្លឹប Barccelona

           សំណើ៧២លានផោន​​របស់​ក្លឹបយក្សអេស្ប៉ាញ Barcelona ដើម្បីផ្ទេរ​ខ្សែបម្រើ Philipee Coutinho ត្រូវបានក្លឹប Liverpool បដិសេធ ហើយ​បាន​ប្រាប់​ថា កុំចំណាយពេល​ឥតប្រយោជន៍​ជាមួយ​នឹង​សំណើចំពោះកីឡាកររូបនេះ។

          ក្លឹបហង្សក្រហម​​ Liverpool ដែលបានត្រឡប់មក​ក្របខណ្ឌ CL វិញ​សម្រាប់​រដូវកាល​២០១៧-១៨​នោះ មិនចាប់អារម្មណ៍នឹងសំណើផ្ទេរ​សម្រាប់កី​ឡា​ក​រឆ្នើម​របស់​ខ្លួន​នោះទេ។

           Coutinho បានចុះកិច្ចព្រមព្រៀង​លេង៥ឆ្នាំជាមួយ Liverpool នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​កីឡាករ​រូបនេះក្លាយជា​កីឡាករ​ដែលមានប្រាក់ឈ្នួល​១៥០.០០០​ផោន​ក្នុងមួយសប្តាហ៍ គឺខ្ពស់ជាងគេនៅ Liverpool ។

          កីឡាករវ័យ២៥​ឆ្នាំរូបនេះ​​គឺជាកីឡាករ​សំខាន់​សម្រាប់ផែនការរបស់​លោក Jurgen Klopp ទាំងរដូវកាលនេះនិងរដូវកាលក្រោយៗទៀត។ Liverpool ​ប្តេជ្ញា មិន​លក់​ Coutinho ទេទោះក្នុងតម្លៃណាក៏ដោយ៕

adverise with khmeread