បុរសមហាសំណាង!!! ថតបានបាតុភូតផែនដីដកដង្ហើមដ៏កម្រលើលោក...ដើមឈើហើបចុះឡើង អស្ចារ្យមែនទែន!!!

បុរសម្នាក់ឈ្មោះ Brian Nuttall បានដើរលេងនៅតំបន់ព្រៃ Nova Scotia ចំពេលមានបាតុភូតចម្លែកមួយកើតឡើង។ គាត់បានឃើញទិដ្ឋភាពមួយដ៏អស្ចារ្យជាទីបំផុត។

នៅពីក្រោមដើមឈើធំៗ ចាប់ផ្ដើមហើបៗដូចផែនដីកំពុងដកដង្ហើម លោតចុះឡើងៗយ៉ាងអស្ចារ្យបំផុត។

គាត់បានថតវីដេអូនៃទេសភាពដ៏អស្ចារ្យ ដែលវាដូចជាវេទមន្តមួយអ៊ីចឹង ហើយព្រៃអណ្ដែតខ្យល់នេះត្រូវបានអ្នកវិទ្យាសាស្រ្តបកស្រាយនៅពីក្រោយវា។ អ្នកជំនាញបានឯកភាពថាវាគឺជាបាតុភូតផែនដីដកដង្ហើម (Earth Breathing) ដោយសារតែឬសដើមឈើហើបចុះឡើងជាមួយនឹងខ្យល់។ ប៉ុន្ដែបាតុភូតិនេះមិនកើតរៀងរាល់ថ្ងៃទេ ហើយវាជាសំណាងមួយរបស់លោក Brian Nuttall ដែលថតបានវាមក៕

adverise with khmeread