ខ្លាំងមែន!!! ពិការដៃម្ខាង និងពិការជើងទាំងគូ តែអាចលើកកង់ឡានដ៏ធំបាន

បុរសវ័យ ២១ឆ្នាំជាមួយនឹងជំងឺហ្សែនដ៏កម្រម្នាក់ បានផ្តិតនូវវីដេអូកំពុងលើកកង់ឡានទម្ងន់ ១៥២ផោន ឬ៦៩គីឡូក្រាម ចំនួន ១២ដងនៅក្នុងកន្លែងហាត់ប្រាណស្ថិតក្នុងទីក្រុងតាំប៉ា រដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

ការហ្វឹកហាត់ប្រភេទនេះគឺពិតជាគួរឱ្យចាប់អារម្មណ៍។

ប៉ុន្តែអ្វីដែលធ្វើឱ្យវាកាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតគឺលោក Nick Santonastasso មានបញ្ហាជំងឺមួយដែលត្រូវបានគេស្គាល់ឈ្មោះថា Hanhart Syndrome ដែលបណ្តាលឱ្យគាត់ពិការជើងទាំងសងខាង និងពិការដៃម្ខាង។

Hanhart Syndrome គឺជាជំងឺហ្សែន ដែលផ្តល់ផលប៉ះពាល់ដល់អវយវៈរបស់ទារកតាំងពីកំណើត ហើយអត្រានៃភាគរយមានជីវិតគឺមានត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។

វីដេអូដ៏គួរឱ្យសរសើរមួយនេះបានបង្ហោះនៅក្នុងប្រព័ន្ធកម្សាន្តអ៊ីនធឺណិត YouTube កាលពីថ្ងៃពុធ ដោយបានបង្ហាញពីសកម្មភាពរបស់ Santonastasso កំពុងលើកកងឡានទម្ងន់ធ្ងន់ពណ៌ខ្មៅមួយយ៉ាងហោចណាស់ចំនួនប្រាំបួនដង ដោយការរុញរបស់គាត់រាល់គ្រប់ចំណុចគឺស្ថិតនៅក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍។

Santonastasso ក៏បានអះអាងផងដែរថា គាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សត្រឹមតែ ១២នាក់ប៉ុណ្ណោះ ដែលបានកើតមកជាមួយនឹងជំងឺប្រភេទនេះ៕

adverise with khmeread