ភេសជ្ជៈ American Cola រស់ជាតិដើមមកពីអាមេរិក មកដល់កម្ពុជាហើយ

ដោយ-ខ្មែររីដ
ភ្នំពេញ-ដោយសម្លឹងពីឃើញពីទីផ្សារកម្ពុជា កំពុងរីកចម្រើន ក្រុមហ៊ុនផលិតភេសជ្ជៈ American Cola ដែលមានរស់ជាតិដើមពីប្រទេស អាមេរិក នឹងមានរោងចក្រផលិតប្រចាំប្រទេសសឹង្ហបុរី បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន BH Power Trading Co.,LTD និងបន្តចែកចាយភេសជ្ជៈនេះ ទូទាំងប្រទេសកម្ពុជាផងដែរ។ 

ឆ្លើយតបទៅនឹងតម្រូវការ លោក ភឿង សុវណ្ណ អគ្គនាយកក្រុមហ៊ុន BH Power Trading Co.,LTD បានលើកឡើងថា ដោយសារតែគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុន របស់លោក បាននាំយកមកនូវភេសជ្ជៈ ដែលប្រកបដោយគុណភាព មានលក្ខណៈស្តង់ដារ មានអនាម័យខ្ពស់នៃប្រទេស ដែលជាប់ចំណាត់ថ្នាក់លេខមួយផ្នែកអនាម័យ គឺប្រទេសសឹង្ហបុរី មកជូនប្រជាពលរដ្ឋកម្ពុជា នូវភេសជ្ជៈ American Cola ដែលមានរហូតដល់ប្រាំរស់ជាតិសម្រាប់ជម្រើសរបស់អ្នកចូលចិត្តពិសារភេសជ្ជៈ។ 

សូមបញ្ជាក់ថា ភេសជ្ជៈ American Cola នាំចូលដោយក្រុមហ៊ុន BH Power Trading Co.,LTD បានសម្ពោធជាផ្លូវការ នូវការចែកចាយភេសជ្ជៈ American Cola កាលពីថ្ងៃព្រហស្បតិ៍ ទី២០ កក្កដា ២០១៧ នៅភោជនីយដ្ឋាន Bottom up ដែលមានម្ចាស់ដេប៉ូ មកពីទូទាំងខេត្ត និងក្រោមអធិបតីភាព ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពានិជ្ជកម្ម ៕   


 

adverise with khmeread