adverise with khmeread True love

របៀប​ស្វែងរក​ស្នេហា​ពិត​ ចេញពី​ទំនាក់​ទំនងជា​មិត្តភក្តិ​ធម្មតា​

​ស្នេហា​ពិត​គឺជា​សុភមង្គល​។ ស្នេហា​ពិត​គឺ​ការចែករំលែក​ពិភពលោក​របស់​អ្នក​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​បំផុត​របស់​អ្នក​។ តើ​អ្នក​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ទំនាក់ទំនង​មិត្តភក្តិ​ធម្មតា​ក្លាយទៅជា​ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំងពីរ​? ខាងក្រោម​នេះ​គឺជា​ការណែនាំ​សាមញ្ញៗ​ក្នុងការ​ស្វែងរក​ស្នេហា​ចេញពី​ទំនាក់ទំនង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​របស់​អ្នក​។ 

១- ចេះ​គិត ចេះ​ខ្វល់ និង​ចេះ​យកចិត្ត​ទុក​ចំពោះ​មនុស្ស​ដែល​អ្នក​ប៉ង​ស្រឡាញ់​
​ប្រសិនបើ​មនុស្ស​ម្នាក់​នោះ​កំពុងមាន​បញ្ហា អ្នក​ត្រូវ​ជួយ​រូបគេ​។ ប្រសិនបើ​រូបគេ​រីករាយ អ្នក​ក៏ត្រូវ​រីករាយ​ជាមួយ​ដែរ​។ ប្រសិនបើ​រូបគេ​កើតទុក្ខ អ្នក​ត្រូវ​ធ្វើជា​ស្មា​បង្អែក​សម្រាប់​ឲ្យ​រូបគេ​បង្ហូរទឹកភ្នែក​ពីលើ​។ 

២- ចំណាយពេល​ឲ្យ​បាន​ច្រើន​ជាមួយ​គេ
​ប្រសិនបើ​អ្នក​ពិតជា​មិត្ត​ល្អជា​មួយ​មនុស្ស​ម្នាក់​នោះ​មែន ត្រូវ​បបួល​គេ​ទៅ​ផឹក​កាហ្វេ ដើរលេង ឬ គ្រាន់តែ​អញ្ជើញ​រូបគេ​ឲ្យ​មកលេង​ផ្ទះ​របស់​អ្នក​បន្តិច​ក៏បាន​។ រឿង​ដែល​អាច​កើតឡើង​គឺមាន​មិនចេះចប់​នោះឡើយ ដូច្នេះ​ត្រូវធ្វើ​ឲ្យ​ប្រាកដថា អ្នក​ស្គាល់​រូបគេ​ច្បាស់​ថា​រូបគេ​មិនមាន​បញ្ហា​មិន​ស្រួល​ចិត្ត​ក្នុងការ​សន្ទនា​យូរ​ជាមួយ​អ្នក​នោះឡើយ​។ អ្នក​ច្បាស់​ជា​មិន​ចង់​ឲ្យ​គេ​មានការ​ថ្នាំងថ្នាក់​ចិត្ត​ដោយសារតែ​ក្តី​អន្ទះអន្ទែង និង​ការចាប់អារម្មណ៍​ឆាប់​ពេក​របស់​អ្នក​ចំពោះ​រូបគេ​ទេ មិន​អ៊ីចឹង​? 

៣- ជួយ​រូបគេ​យូរៗ​ម្តង
​ប្រសិនបើ​គេ​កំពុង​ជួប​ការលំបាក​ជាមួយនឹង​មុខវិជ្ជា​ណាមួយ​នៅ​សាលា ត្រូវ​ជួយ​ពន្យល់​គេ​លើ​ចំណុច​មួយចំនួន​។ ប្រសិនបើ​រូបគេ​កំពុង​ជួប​វិបត្តិ​នៅ​កន្លែងធ្វើការ ត្រូវ​ធ្វើជា​មនុស្ស​ដែល​អាច​ទុកចិត្តបាន​សម្រាប់​រូបគេ​ពឹងពាក់​។ ប្រសិនបើ​រូបគេ​កំពុងមាន​បញ្ហា​ជាមួយ​គ្រួសារ និង​មិត្តភក្តិ ត្រូវ​ផ្តល់​ដំបូន្មាន​ល្អៗ និង​ចំៗ​គោលដៅ​។ ចុងក្រោយ គឺ​ត្រូវ​ចេះ​ខ្វាយខ្វល់​ពី​គេ​គ្រប់ពេល​។ 

៤- ត្រូវ​សើច​សប្បាយ​ជាមួយ​គេ​
​ត្រូវ​រក​នឹក​និយាយ​រឿង​ផ្ទុះសំណើច​នៅពេល​នៅ​ជាមួយគ្នា ហើយ​ត្រូវ​បើក​ចិត្ត​ទូលាយ​គ្រប់ពេល​ជាមួយ​គេ​។ 

៥- ត្រូវ​ប្រើ​កែវភ្នែក​សម្លឹង​មើលរូប​គេ​គ្រប់ពេល​
​ត្រូវ​ប្រើ​កែវភ្នែក​សម្លឹង​មើលរូប​គេ​គ្រប់ពេល ព្រោះ​ការ​សម្លឹងមើល​កែវភ្នែក​គឺជា​ច្រកចេញ​មួយ​ឆ្ពោះទៅរក​ការដណ្តើម​បានចិត្ត​រប​ស់​គេ​។ 

៦- ប្រសិនបើ​អ្នក​ទាំងពីរ​កាន់តែ​ស្និទ្ធស្នាល និង​រកឃើញ​ស្នេហា​ទៅវិញទៅមក​ហើយ ត្រូវ​ចេះ​ខ្វាយខ្វល់ ស្រឡាញ់ និង​រួសរាយ​ចំពោះ​គ្នា
​ត្រូវ​ព្យាយាម​កុំ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ណាមួយ​ឲ្យ​សោះ ទោះ​រឿងនេះ​ងាយ​នឹង​កើតឡើង​គ្រប់ពេល​ក៏ដោយ​។ កុំ​ផិតក្បត់​។ ត្រូវ​ថែរក្សា​រូបគេ​ឲ្យ​អស់ពី​សមត្ថភាព​របស់​អ្នក​។ ត្រូវគោរព​រូបគេ ពេលនោះ​អ្នកនឹង​ទទួលបាន​ការគោរព​ត​ប​វិញ​ជាមិនខាន​៕ 

 

​ប្រភព​៖ ឡាយ​ហ៊ែ​ក​

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់