ឆេះ​ផ្ទះ​មន្ត្រីប៉ូលិស​នៅ​ខេត្តតាកែវ​

     តាកែវ ៖ អគ្គិភ័យ​ដែល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​យប់​ថ្ងៃទី​៩ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​បាន​ឆេះ​ខ្ទេច​គ្មាន​សល់​ទោះបី​រថយន្ត​ពន្លត់​អគ្គិភ័យ ព្យាយាម​បាញ់​ទឹក​ពន្លត់​យ៉ាងណាក្តី​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ រិ​ទ្ធ ជា​មន្ត្រីប៉ូលិស​ហើយ​ផ្ទះ​ដែល​ឆេះ​នេះ ជា​ប្រភេទ​ឈើ​លើ​ថ្ម​ក្រោម​។ ចំពោះ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ ត្រូវ​សមត្ថកិច្ច​ដាក់​ការសន្និដ្ឋាន​ជំហាន​ដំបូង​ថា អាចមកពី​ទុស្សេ​ចរន្តអគ្គិសនី​។​

    បើ​គិតពី​ថ្ងៃទី​៧ ដល់ទី​៩ ខែ​កុ​ម្ភះ​នេះ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ត្រឹម​យប់​ថ្ងៃទី​៩​កុ​ម្ភះ អគ្គីភ័យ​កើតឡើង​ទាំង​ប្រទេស ចំនូ​ន​១២​ករណី ហើយ​ឆេះ​ផ្ទះ​ចំនួន​១១៧​ខ្នង រោង​លក់​ទឹកត្នោតជូរ​២​រោង​៕​

2 adverise with khmeread

មតិយោបល់